រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សេចក្តីជូនដំណឹង

រមណីយដ្ឋាន ធម្មជាតិ និងប្រវត្តិសាស្ត្រ «ភ្នំនាគស» បាននឹងកំពុងលេចវត្តមាន ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សង្ឃឹមអាចទាក់ទាញភ្ញៀវទេសចរបានច្រើន (Video inside)

(ពោធិ៍សាត់)៖ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងផ្ដល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមានពេលឈប់​សម្រាក រយៈពេលខ្លី រកកន្លែងដើរលេងលំហែកាយនោះ, ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា ប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្...

  • 633
  • ដោយ Admin
ខេត្តពោធិ៍សាត់ រៀបចំដង្ហែពាន ដើម្បីអបអរសាទរ លោក សួ វិចិត្រ ម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី១ (Video inside)

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុង នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំពីធីដង្ហែពាន ដើម្បីអបអរសាទរម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី១ របស់ស្ថានីយ...

  • 855
  • ដោយ Admin
ស្ថិតិចុងសប្តាហ៍ទី១ នៃខែមីនា ខេត្តពោធិ៍សាត់ទទួលចំណាត់ថ្នាក់លេខ៣ នៅទូទាំងប្រទេស ដែលមានភ្ញៀវទេសចរមកលេងកម្សាន្ត ២៣,៥១៨នាក់

(ពោធិ៍សាត់)៖ ចុងសប្តាហ៍ទី១ នៃខែមីនា ពោលគឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុប មានចំនួន២៣,៥១៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៣,៥០៥នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន១៣នាក់។ នេះបើតាមកា...

  • 443
  • ដោយ Admin
អភិបាលខេត្តពោធិ៍សាត់ ស្នើដល់ក្រុង ស្រុក មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដីចំណីផ្លូវរបស់រដ្ឋ (Video inside)

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានស្នើដល់អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យខាងតែបាន ការសាងសង់សំណង់អនាធិបតេយ្យ ឬសំណង់ដែលធ្វើនៅលើដី...

  • 320
  • ដោយ Admin
រដ្ឋមន្ត្រី ស៊ុយ សែម អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដំណើរការអស់រយៈពេល០២ថ្ងៃកន្លងមកនេះ ត្រូវបានប្រារព្ធពិធីបិទនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ម្សិលមិញ ក្រោមអធិបតីភាពឯ...

  • 316
  • ដោយ Admin
រដ្ឋបាលខេត្តពោធិ៍សាត់ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ (Photos inside)

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នៅសាលប្រជុំខេត្ត ក្រោមអធិបតី...

  • 361
  • ដោយ Admin
អបអរសាទរ! ចុងសប្ដាហ៍ទី៤ នៃខែកុម្ភៈ ខេត្តពោធិ៍សាត់ ទទួលចំណាត់ថ្នាក់លេខ២ នៅទូទាំងប្រទេស ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តជាង២ម៉ឺននាក់

(ពោធិ៍សាត់)៖ ចុងសប្តាហ៍ទី៣ នៃខែកុម្ភៈ ពោលគឺចាប់ពីថ្ងៃទី២១-២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុប មានចំនួន២៤,៥០២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៤,៤៩៧នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន៥នាក់។ ប្រភពពីមន្ត្រី នៃមន្...

  • 427
  • ដោយ Admin
សម្ពោធរោងចក្រផ្គុំ និងតម្លើងគ្រឿងបរិក្ខាអគ្គីសនី របស់ក្រុមហ៊ុន SchneiTec CHINT ដែលមានតម្លៃប្រមាណ ២.៥លានដុល្លារ ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ រោងចក្រផ្គុំ និងតម្លើងគ្រឿងបរិក្ខាអគ្គិសនី របស់ក្រុមហ៊ុន ស្នេថេក ឈីន ឯ.ក (SchneiTec CHINT Co.,Ltd) ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានតម្លៃប្រមាណ ២.៥លានដុល្លារ ត្រូវបានធ្វើពិធីសម្ពោធ ដាក់ឱ្...

  • 546
  • ដោយ Admin
ពលរដ្ឋក្រីក្រ និងជនចាស់ជរាគ្មានទីពឹង ដែលរងផលប៉ះពាល់ជំងឺកូវីដ ចំនួន១០០គ្រួសារ ក្នុងស្រុកក្រគរ ទទួលបានអំណោយមនុស្សធម៌ ពីសប្បុរសជន

(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ និងជនចាស់ជរាគ្មានទីពឹង ដែ...

  • 414
  • ដោយ Admin
ប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់, លោកជំទាវ លាង ហៃ ជាវតាយ ជំនួសលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ដែលត្រូវផ្ទេរទៅខេត្តកំពត

(ពោធិ៍សាត់)៖ លោកជំទាវ មាន សំអាន សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា អនុប្រធានគណៈកម្មាធិការកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈកម្មាធ...

  • 425
  • ដោយ Admin