រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

តំបន់ទេសចរណ៍

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ និងអបអរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជិត២ម៉ឺននាក់

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ ន...

  • 173
  • ដោយ Admin
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ធ្វើពិធីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីលោកឧញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីបន្តដឹកនាំគ្រប់គ្រង និងបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និង...

  • 202
  • ដោយ Admin
ឯកឧត្តម ខូយ រីដា បន្តប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យស្រស់ស្អាតឡើងជាលំដាប់ ក្នុងតំណែងជាអភិបាលខេត្ត រយៈពេលជិតមួយខែ (Video inside)

(ពោធិ៍សាត់)៖ ក្នុងមុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរយៈពេលជិត១ខែកន្លងមកនេះ ឯកឧត្តម ខូយ រីដា បានបន្តចាប់ផ្តើមកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺចិញ្ចែងចិញ្ចាច និងមានលក្ខណៈស្រស់ត្រកាល ជាងមុនជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេ...

  • 271
  • ដោយ Admin
រដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ភូមិសាស្ត្រខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការកំណត់ទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។ ការគូសបញ្ជាក់បែបនេះរបស់ឯកឧត្តម សាយ សំអាល់ បានធ្វ...

  • 203
  • ដោយ Admin
ចុងសប្តាហ៍ទី៤ នៃខែតុលា ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ត ជិត១ម៉ឺននាក់

(ពោធិ៍សាត់)៖ សម្រាប់ចុងសប្តាហ៍ទី៤ នៃខែតុលា ពោលគឺចាប់ពីថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង៣៩កន្លែង សរុបមានចំនួន៩,៨៨១នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន៩,៧៩១នាក់ និងភ្ញៀវអ...

  • 192
  • ដោយ Admin
ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៣ នៅខេត្តពោធិ៍សាត់ បានបញ្ចប់ដោយជោគជ័យ, ឆ្នាំនេះមានពលរដ្ឋចូលរួមទស្សនា ជាង១៧ម៉ឺននាក់ (Video inside)

(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានរៀ...

  • 209
  • ដោយ Admin
អបអរសាទរ! គោលដៅទេសចរណ៍អាទិភាព ទាំង៦ ក្នុងខេត្តពោធិ៍សាត់ នឹងត្រូវពង្រឹងគុណភាពសេវាទូរគមនាគមន៍បន្ថែម

(ពោធិ៍សាត់)៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលក្រុមការងារប្រតិបត្តិ តំបន់៣ តំបន់៤ តំបន់៥ និងឯកឧត្តម លឹម វុទ្ធី អនុរដ្ឋលេខាធិការ ប្រធានប្រតិបត្តិតំបន់៣ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមានក្រសួងទេ...

  • 239
  • ដោយ Admin
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរ ជិត១០ម៉ឺននាក់

(ពោធិ៍សាត់)៖ ក្នុងអំឡុងពេល នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៩៦,៤៥២នាក់ ស្រី៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៩៦,៤៤៤នាក់ ស្រី៥៤,០០៤នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៨...

  • 209
  • ដោយ Admin
រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែតុលាខាងមុខ

(ពោធិ៍សាត់)៖ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ឆ...

  • 276
  • ដោយ Admin
ក្រសួងបរិស្ថាន គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្សារស្តង់ដារ ចំណតរថយន្ត ម៉ូតូ និងកញ្ចុះមាត់ទឹក នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង

(ពោធិ៍សាត់)៖ ថ្មីៗនេះក្រុមការងាររបស់ក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្តម មាស សុផល បានចុះត្រួតពិនិត្យ និងសិក្សាទីតាំងរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដើម្បីធ្វើការស្តារហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ឱ្យមានលក្ខណៈល្អប្រសើរជាងមុន ជាតំបន់Ecoទេសចរណ៍ ដោយមានផ្សារស្...

  • 283
  • ដោយ Admin