រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ទទួលអង្ករ សម្ភារៈ និងថវិកា ពីសប្បុរសជន ដើម្បីប្រើប្រាស់ និងទុកចែកជូនពលរដ្ឋក្រីក្រខ្វះខាត

  • 327
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលអំណោយសប្បុរសធម៌ ជាអង្ករ សម្ភារ និងថវិកា ពីសប្បុរសជន ដើម្បីទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ និងសម្រាប់យុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្ត។

អំណោយរបស់លោក វ៉ាន់ វ៉ាត និងភរិយា បានផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ នាឱកាសនេះរួមមាន៖ អង្ករ៣០បាវ(ក្នុងមួយបាវ ២៥គីឡូក្រាម), មុង៥០, អាល់កុល ៣កេស(៣៦០ដប), មី២០កេស, ទឹកត្រី២០យួរ និងថវិកា២លានរៀល។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ដែលជាម្ចាស់អំណោយទាំងនេះ។ ឯកឧត្តមបានចាត់ទុកថា អំណោយទាំងអស់នេះ ពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗម្តងម្កាល ជាពិសេសក្នុងយុទ្ធនាការរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្ត។

ឯកឧត្តមសូមសន្យាថា នឹងនាំយកអំណោយទាំងអស់នោះ ទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមអ្វីដែលអាចធ្វើបាន៕

Ti Amo (ពស)

អត្ថបទទាក់ទង