រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជូនពរឯកឧត្តម ម៉ៅ ធនិន ក្នុងឱកាសខួបកំណើតគម្រប់៥២ ឈានចូល ៥៣ឆ្នាំ

  • 785
  • ដោយ Admin

(ពោធិ៍សាត់)៖ ​ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា ខួបកំណើតគម្រប់៥២ ឈានចូល ៥៣ឆ្នាំ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់, អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមគោរពជូនពរ ឯកឧត្ដម ម៉ៅ ធនិន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿង​ ជានិច្ចនិរន្តរ៍តទៅ និងជាពិសេសទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩​ ឱ្យឆាប់ផុតរលុត។


ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គ តាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន ឯកឧត្ដម ម៉ៅ ធនិន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅស្រីជាទីស្រលាញ់ សូមជួបតែនឹងពុទ្ធពរទាំង៤​ប្រការ គឺ៖ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់៖

អត្ថបទទាក់ទង