រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះបើកដំណើរការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ជូនដល់កូនៗក្មួយៗសិស្សានុសិស្ស ដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ (Video inside)

  • 632
  • ដោយ Admin
https://youtu.be/UR_gsJQ_xYk

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងបើកដំណើរការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ប្រភេទSinovac ជូនដល់កូនៗក្មួយៗសិស្សានុសិស្ស ដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យព្រែកស្ដី។

ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងនីមួយៗ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា វ៉ាក់សាំងដែលចាក់ជូនកូនៗក្មួយៗសិស្សានុសិស្សនាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរិះរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស។ ជានិច្ចកាលសម្តេចតែងតែគិតគូរ និងមិនភ្លេចទេ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ជាពិសេសក្មួយៗចៅៗសិស្សានុសិស្សរបស់សម្តេច ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩

ឯកឧត្តមក៏បានផ្តាំផ្ញើដល់កូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ ដើម្បីឈោងចាប់នូវអនាគតដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ។ ជាងនេះទៅទៀត ត្រូវចូលរួមពាក់ម៉ាស និងបន្តអនុវត្តវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ឱ្យបានឆាប់រហ័ស។

កូនៗក្មួយៗសិស្សានុសិស្ស ដែលត្រូវមកទទួលវ៉ាក់សាំង ត្រូវយកភ្ជាប់មកជាមួយនូវ៖
១៖ សំបុត្រកំណើត
២៖ សៀវភៅគ្រួសារ
៣៖ រូបថត ៤x៦ ចំនួន ១សន្លឹក
៤៖ លេខទូរស័ព្ទប្រើប្រាស់ផ្ទាល់ខ្លួន
៥៖ ប័ណ្ណសម្គាល់ខ្លួនជាសិស្ស។ -ជាដើម-

Ti Amo (ពស)

អត្ថបទទាក់ទង