រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាលាដំបូងខេត្តពោធិ៍សាត់ ជូនដំណឹងបុគ្គលឈ្មោះ ម៉ម ពៅ ទៅទទួលសាលក្រម និងឯកសារពាក់ព័ន្ធ ក្នុងសំណុំរឿងដែលប្ដឹងសុំមោឃភាព អាពាហ៍ពិពាហ៍

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ សាលាដំបូងខេត្តពោធិ៍សាត់ បានចេញលិខិតឱ្យបុគ្គលឈ្មោះ ម៉ម ពៅ ភេទប្រុស កើតឆ្នាំ១៩៥៧ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅចុងក្រោយភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាចុងចម្លើយក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលមានខ្លឹមសារទាមទារ ប្តឹងសុំមោឃភាព អាពាហ៍ពិពាហ៍។

លិខិតរបស់លោក ទូច សុផល ក្រឡាបញ្ជី នៃសាលាដំបូងខេត្តពោធិ៍សាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តុលាការបានបិទលិខិតជូនដំណឹង អំពីការបញ្ជូនសាលក្រម តាមការផ្សាយជាសាធារណៈ នៅបញ្ជរព័ត៌មានរបស់តុលាការ លំនៅឋានចុងក្រោយ, ទីតាំងដី, នៅសាលាឃុំស្វាយអាត់ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១, ចុះផ្សាយតាមរយៈសារពត៌មាន៕

ខាងក្រោមនេះ ជាលិខិតរបស់សាលាដំបូងខេត្តពោធិ៍សាត់៖

អត្ថបទទាក់ទង