រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចុះពង្រឹងគោលដៅប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងការបិទខ្ទប់ ហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលខេត្ត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ (Photos inside)

  • 868
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យតាមគោលដៅប៉ុស្តិ៍ត្រួតពិនិត្យនានា ក្នុងខេត្តពោធិ៍សាត់ ដើម្បីពង្រឹងការបិទខ្ទប់ ហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ខេត្តពោធិ៍សាត់ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅដល់សហគមន៍។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ស្របតាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា និងសារាចរណែនាំ របស់រដ្ឋបាលខេត្តពោធិ៍សាត់ កងកម្លាំងទាំងអស់ ត្រូវមានវិធានការរដ្ឋបាល ចំពោះបុគ្គលល្មើសទាំងឡាយណា ដែលប្រើប្រាស់មធ្យោបាយផ្សេងៗ ធ្វើឱ្យរាំងស្ទះដល់ការអនុវត្តន៍បទបញ្ជា ជាពិសេសលួចធ្វើដំណើរតាមផ្លូវជនបទ ផ្លូវលំនានា ដើម្បីបង្វែងដានអាជ្ញាធរមានសមត្ថកិច្ច ដែលអាចនាំមកនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ដល់សហគមន៍។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានថ្លែងបន្ថែមថា ចំពោះការធ្វើដំណើរ ត្រូវបានលើកលែងចំពោះ  ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ, ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ ។ល។.. ដែលមានបេសកកម្ម ប័ណ្ណអនុញ្ញាត ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ក៏ត្រូវមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ។

ឯកឧត្តម សង្ឃឹមនឹងជឿជាក់ថា កងកម្លាំងទាំងអស់ នឹងយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមស្មារតីសេចក្តីណែនាំលេខ ៧៨៣/២១ សណន.ខពស ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា គោលដៅដែលខេត្តពោធិ៍សាត់ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៨សំខាន់ៗរួមមាន៖

*១- ស្រុកក្រគរ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តកំពង់ឆ្នាំង

*២- ស្រុកវាលវែង ០៤គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង និងខេត្តកោះកុង

*៣- ស្រុកតាលោសែនជ័យ ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង

*៤- ស្រុកបាកាន ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង៕

Ti Amo (ពស)

អត្ថបទទាក់ទង