រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋគោរពស្រលាញ់ តាមរយៈកម្មវិធី «សមាជ» ជួបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រៀងរាល់២ថ្ងៃ ក្នុងមួយសប្តាហ៍ (Video inside)

ដោយ Adminចំនួនទស្សនា (709)

(ពោធិ៍សាត់)៖ ក្នុងសប្ដាហ៍ទី៣ នៃខែមិថុនានេះ ពោលគឺចាប់ពីវេលាម៉ោង ៨ និង២០នាទីព្រឹក រហូតដល់ម៉ោង ៣ និង៤០នាទីល្ងាច, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្រៅប្រព័ន្ធតុលាការ «សមាជ» តាមការគ្រោងទុក ក្នុងមួយសប្ដាហ៍ពីរដង។ ដូចសព្វមួយដង ពិធីនេះបានប្រារព្វធ្វើនៅវេទិកាក្នុងសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាល អភិបាលរងក្រុងស្រុកទាំង៧ អាជ្ញាធរឃុំ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានឱ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់ មកពីតាមបណ្ដាស្រុកក្រុងក្នុងខេត្តពោធិ៍សាត់ បានមកជួបឯកឧត្តមអភិបាលខេត្ត ដើម្បីសុំឱ្យឯកឧត្តមជួយដោះស្រាយបញ្ហាមួយចំនួនដូចជា ទំនាស់ដីស្រែ, ទំនាស់ដីភូមិ, ទំនាស់ផ្លូវដើរ, ទំនាស់ព្រំដី, ទំនាស់រឿងជំពាក់បំណុលគ្នា, អំពើហឹង្សាក្នុងគ្រួសារ(ប្ដីវាយប្រពន្ធ កូនវាយម្ដាយ), សុំដីរស់នៅ និងខ្វះខាតជីវភាពជាដើម ដែលសរុបមកមានប្រមាណ៦៦ករណីឯណោះ។ បញ្ហាដែលប្រជាពលរដ្ឋលើកឡើងទាំងអស់នេះ បានត្រូវឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដោះស្រាយភ្លាមៗទៅតាមលទ្ធភាពជាក់ស្តែង ដោយមានការដឹងឮបញ្ជាក់ច្បាស់ពីមេភូមិ មេឃុំ ប៉ុស្ដិ៍រដ្ឋបាល អភិបាលក្រុងស្រុក មន្ត្រីជំនាញ និងក្រុមប្រឹក្សាខេត្ត។

លោកប្រធានការិយាល័យប្រជាពលរដ្ខបន្ថែមថា ក្នុងកិច្ចដំណោះស្រាយ ឯកឧត្តម ម៉ៅ ធនិន បានសូមឱ្យភាគីទាំងសង្ខាងនិយាយតែការពិត មានការទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ដែលបានធ្វើកន្លងមក កុំប្រកែកយកឈ្នះរៀងៗខ្លួន ដោយគ្មានឯកសារផ្លូវច្បាប់ និងត្រូវមានការសណ្ដោសប្រណីឱ្យគ្នាទៅវិញទៅមក ដើម្បីអាចបញ្ចប់រឿងបាន ចៀសវាងប្ដឹងផ្ដល់គ្នាទៅដល់តុលាការ នាំឱ្យខាតបង់ទាំងពេលវេលា និងថវិកា។

ដំណោះស្រាយប្រកបដោយភាពប៉ិនប្រសព្វ មានគុណធម៌ និងភាពឈ្លាសវៃរបស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានធ្វើឱ្យភាគីទាំងសង្ខាងទទួលយកដោយការពេញចិត្ត មានភាពកក់ក្ដៅ និងគ្មានការគុំគួនទៅថ្ងៃខាងមុខនោះឡើយ។ វិធីសាស្ត្រសម្របសម្រួលបែបនេះ ពិតជាវិធីសាស្ត្រមួយដ៍ល្អប្រសើរ ក្នុងការជួយដល់ប្រព័ន្ធយុត្តិធម៌ ជាពិសេសអ្វីដែលអស្ចារ្យទៅទៀតនោះ ពេលដោះស្រាយបញ្ហារួចត្រឡប់ទៅផ្ទះវិញ បើចាស់ជរា ជនពិការ ស្រ្តីកូនតូច រឺស្ត្រីមានផ្ទៃពោះ ឯកឧត្តមអភិបាលខេត្ត បានជូនជាអង្ករ ថវិកា ឬសារុង សម្រាប់ជួយដោះស្រាយជីវភាព និងសម្រាលបន្ទុកជាដើម។ ដោយសារទង្វើដ៏ល្អបែបនេះហើយ ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់សាយភាយ និងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តគោរពស្រលាញ់គ្រប់ៗគ្នា៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 24 ម៉ោងមុន