រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា

  • 1.4ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សានេះបើយោងតាមលិខិតថ្វាយព្រះពរ ដែលទើបទទួលបាននាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។

នៅក្នុងលិខិតថ្វាយព្រះពររបស់ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត សម្តែងថ្វាយនូវកតញ្ញូកតវេទិតាធម៌ យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ឧត្តុងឧត្តម ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមសម្តែងនូវអំណរសាទរ និងសូមថ្វាយព្រះពរជ័យ បវរសួស្តី សេរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រទូទាំងប្រទេស ជានិច្ចនិរន្តរ៍តរៀងទៅ៕

ខាងក្រោមនេះ ជាសារលិខិតថ្វាយព្រះពរ ឯកឧត្តម ម៉ៅ ធនិន៖

អត្ថបទទាក់ទង