រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្នុងរយៈពេលជាង៧ម៉ោង អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ បាន៨៦ករណី (Video inside)

  • 4.6ពាន់
  • ដោយ Admin
https://youtu.be/o0M1AF0bAes

(ពោធិ៍សាត់)៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៣ និង២០នាទីរសៀល, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់យន្តការ «សមាជ» ជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋក្នុងខេត្ត បានចំនួន៨៦ករណីផ្សេងគ្នា នៅវេទិកាសាលាខេត្តពោធិ៍សាត់។

យន្តការដោះស្រាយខាងលើនេះ បានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ អភិបាលក្រុងស្រុកដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបញ្ហាប្រឈម បានស្កាត់មកពីគ្រប់ទិសទីក្នុងខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត លើបញ្ហាផ្សេងៗគ្នា ពាក់ព័ន្ធជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ ប្រជាពលរដ្ឋខ្លះមានជម្លោះដីធ្លី ប្រជាពលរដ្ឋខ្លះមានបញ្ហាបំណុល ប្រជាពលរដ្ឋខ្លះទៀតមានជម្លោះក្នុងគ្រួសារ និងអ្នកខ្លះទៀតរងការចាញ់បោកគេជាដើម។

ក្រៅពីបង្កើតយន្តការ «សមាជ» ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា រៀងរាល់២ថ្ងៃម្តង ក្នុងមួយសប្តាហ៍ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យលេចចេញនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនទៀត ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ហើយក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានភាពប្រសើរផងដែរ។

សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់ បានធ្វើឱ្យឯកឧត្តម ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តជាខ្លាំង។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេច ដែលបានផ្តល់ជូនអភិបាលខេត្តដ៏ល្អ មិនធ្លាប់មានពីមុនមក ហើយមិនចង់ឱ្យអភិបាលខេត្តរូបនេះ ចាកចេញទៅណានោះឡើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង