រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម កែវ រតនៈ ប្រគល់ថវិកាចំនួន២១១,០០០ដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ (Video inside)

ដោយ Adminចំនួនទស្សនា (618)
លោក កែវ រតនៈ ប្រគល់ថវិកាជាង ២១ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជា

លោក កែវ រតនៈ ប្រគល់ថវិកាជាង ២១ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ (Video inside)(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បាននាំយកថវិកាផ្ទាល់ខ្លួនរបស់លោក និងថវិការបស់សប្បុរសជនសរុបប្រមាណ ២១១,០០០ដុល្លារអាមេរិក ទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។ពិធីប្រគល់ និងទទួលថវិកាខាងលើ ត្រូវបានធ្វើឡើង នៅស្នាក់ការសាខាខេត្ត ដោយបានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា ព្រមទាំងគណៈកិត្តិយស សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត ជាច្រើននាក់ទៀត។លោក កែវ រតនៈ បានសម្តែងការកោតសរសើរចំពោះសប្បុរសជន ក្នុងជួរគណៈកម្មាធិការ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក ដែលបានខិតខំបំពេញតួនាទី លើវិស័យមនុស្សធម៌នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា។ លោកបានរំលឹកថា ជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា និងតាមបណ្តាខេត្ត តែងតែប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ប៉ុន្តែសម្រាប់ ឆ្នាំនេះត្រូវបានអាកខាន ដោយសារនៅលើពិភពលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជា បានទទួលរងនូវជីងឺរាតល្បាតកូវីដ១៩។ តែទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តពោធិ៍សាត់ផងនោះ បានខិតខំប្រមែប្រមូល និងគៀងគរស្វែងរកក្រុមហ៊ុន និងសប្បុរសជនទទួលបានថវិកាចំនួន២១១,០០០ដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់បន្ត ដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត កាន់តែមានភាពរស់រវើក។ លោកបានស្នើឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចាត់ចែងប្រើប្រាស់ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព ចំគោលដៅ និងខិតខំស្វែងរកមូលនិធីបន្លែមទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយប្រការផ្សេងៗ ដូចករណីផ្ទុះឡើងនៃជំងឺកូវីដ១៩នាពេលកន្លងមកនេះ។លោក ម៉ៅ ធនិន ក៏បានថ្លែងនូវអំណរគុណចំពោះលោក កែវ រតនៈ ព្រមទាំងសហការី តំណាងក្រុមហ៊ុន និងសប្បុរសជន ដែលបានចំណាយធនធានសម្រាប់ចូលរួមជួយទ្រទ្រង់ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៥៧ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» នៅខេត្តពោធិ៍សាត់។ លោកបានបញ្ជាក់ជូនទៀតថា ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ លោក កែវ រតនៈ ព្រមទាំងសហការី បានចូលរួមចំណែកយ៉ាងសកម្ម ដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាក់ស្តែងសម្រាប់ឆ្នាំនេះ លោកបានខិតខំ និងស្វែងរកធនធាន ពីបណ្តាក្រុមហ៊ុន និងសប្បុរសជន បានថវិកាចំនួន២១១,០០០ដុល្លាអាមេរិក ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត បញ្ចាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រកដ។លោកបានសន្យាថា ប្រើប្រាស់ថវិកាទាំងអស់នេះ ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ ជាមួយគ្នានោះ លោកក៏បានប្រគល់ជូនប័ណ្ណថ្លែងអំណរគុណជូនដល់ លោក កែវ រតនៈ នាពេលនោះផងដែរ៕

បាន​បង្ហោះ​ដោយ Fresh News TV នៅ អាទិត្យ 26 មេសា 2020

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម និងថវិការបស់សប្បុរសជន សរុបប្រមាណ២១១,០០០ដុល្លារអាមេរិក ទៅប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

ពិធីប្រគល់ និងទទួលថវិកាខាងលើ ត្រូវបានធ្វើឡើង នៅស្នាក់ការសាខាខេត្ត ដោយបានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា ព្រមទាំងគណៈកិត្តិយស សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត ជាច្រើននាក់ទៀត។

ឯកឧត្តម កែវ រតនៈ បានសម្តែងការកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក ដែលបានខិតខំបំពេញតួនាទី លើវិស័យមនុស្សធម៌នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា។ ឯកឧត្តមបានរំលឹកថា ជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា និងតាមបណ្តាខេត្ត តែងតែប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ប៉ុន្តែសម្រាប់ឆ្នាំនេះត្រូវបានអាកខាន ដោយសារនៅលើពិភពលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជា បានទទួលរងនូវជីងឺរាតល្បាតកូវីដ១៩។ តែទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ផងនោះ បានខិតខំប្រមែប្រមូល និងគៀងគរស្វែងរកក្រុមហ៊ុន និងសប្បុរសជនទទួលបានថវិកាចំនួន២១១,០០០ដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់បន្ត ដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត កាន់តែមានភាពរស់រវើក។ ឯកឧត្តមបានស្នើឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចាត់ចែងប្រើប្រាស់ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព ចំគោលដៅ និងខិតខំស្វែងរកមូលនិធីបន្លែមទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយប្រការផ្សេងៗ ដូចករណីផ្ទុះឡើងនៃជំងឺកូវីដ១៩នាពេលកន្លងមកនេះ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងនូវអំណរគុណចំពោះឯកឧត្តម កែវ រតនៈ ព្រមទាំងសហការី តំណាងក្រុមហ៊ុន និងសប្បុរសជន ដែលបានចំណាយធនធានសម្រាប់ចូលរួមជួយទ្រទ្រង់ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៥៧ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» នៅខេត្តពោធិ៍សាត់។ ឯកឧត្តមបានបញ្ជាក់ជូន ទៀតថា ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ឯកឧត្តម កែវ រតនៈ និងលោកជំទាវ ព្រមទាំងសហការី បានចូលរួមចំណែកយ៉ាងសកម្ម ដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាក់ស្តែងសម្រាប់ឆ្នាំនេះ ឯកឧត្តមបានខិតខំ និងស្វែងរកធនធាន ពីបណ្តាក្រុមហ៊ុន និងសប្បុរសជន បានថវិកាចំនួន២១១,០០០ដុល្លាអាមេរិក ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត បញ្ចាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រកដ។ ឯកឧត្តមបានសន្យាថា ប្រើប្រាស់ថវិកាទាំងអស់នេះ ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ជាមួយគ្នានោះ ឯកឧត្តមក៏បានប្រគល់ជូនប័ណ្ណថ្លែងអំណរគុណជូនដល់ ឯកឧត្តម កែវ រតនៈ នាពេលនោះផងដែរ៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 14 ម៉ោងមុន