រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅក្នុងក្រុងពោធិ៍សាត់ បំផ្លាញផ្ទះអស់៣ខ្នង, សមត្ថកិច្ចប្រើប្រាស់រថយន្ដអគ្គិភ័យ ៣គ្រឿង (Video inside)

  • 4.6ពាន់
  • ដោយ Admin
https://www.facebook.com/moa.moa.10485/videos/2510203395909852/

(ពោធិ៍សាត់)៖ នៅម៉ោង០៤ និង១៥នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងមុននេះថា ករណីគ្រោះអគ្គិភ័យគួរឱ្យរន្ធត់នេះ បើកកើតឡើងលើម្ចាស់ផ្ទះ ដែលមានឈ្មោះ៖

១-ឈ្មោះ ប៊ុត នឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានសមាជិកគ្រួសារ ចំនួន០៩នាក់ ស្រី០៦នាក់ ឆេះផ្ទះអស់ទាំងស្រុង មានទំហំ៥×៦ ធ្វើពីឈើ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី។

២-ឈ្មោះ រ៉ាយ ចាន់ថន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរប្រជាការពារ មានសមាជិកគ្រួសារ ចំនួន០៨នាក់ ស្រី០៥នាក់ ឆេះផ្ទះទាំងស្រុង មានទំហំ៥×៦ ធ្វើពីឈើ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី។

៣-ឈ្មោះ ជា ប៊ុនឈន ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ បានជួលផ្ទះទៅឱ្យឈ្មោះ វ៉ែន យ៉ុង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរម៉ាស្សា មានសមា ក ចំនួន០៣នាក់ ស្រី០២នាក់ មានទំហំ៦×១២ ផ្ទះឈើ ប្រក់គ្បឿង ជញ្ជាំងឈើ (ឆេះជញ្ជាំងឈើខាងក្រោយ ប្រហែល១៥ភាគរយ)។

លោកអធិការបន្តថា ករណីអគ្គីភ័យនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ និងបានរលត់ទៅវិញទាំងស្រុង នាវេលាម៉ោង ០៥ និង៥៥នាទី ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តអន្តរាគមន៍ ជួយពន្លត់អគ្គីភ័យខេត្ត ចំនួន០៣គ្រឿង ដោយប្រើប្រាស់ទឹក ចំនួន០៦ឡាន។

ចំពោះករណីនេះ សមត្ថកិច្ចពុំទាន់អាចដាក់ការសន្និដ្ឋាន ថាមូលហេតុមកអ្វីនៅឡើយទេ៕

Ti Amo (ពស)

https://www.facebook.com/chanthou.eaun/videos/3079842825407107/

អត្ថបទទាក់ទង