រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលរងខេត្តពោធិ៍សាត់ ប្រកាសបរិច្ចាគប្រាក់បៀវត្ស មួយចំណែក រយៈពេល៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

  • 1.9ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងរីករាលដាលនៅព្រះរាជាណាចក្រកម្ពុជា, អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមមានលោក សាយ សុជាតិ, លោក ចេង ឡៃ, លោក អ៊ឹង គឹមលាង, លោក គឹត សុផា, លោក ខូយ រីដា និងលោកស្រី ម៉ែន ផល្លី ព្រមទាំងលោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្ត នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ម្សិលមិញ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន មួយចំណែក ក្នុងរយៈពេល៧ខែ ចាប់ពីខែមេសា ដល់ ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា នៅថ្ងៃទី០១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។

ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀលក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ៕

អត្ថបទទាក់ទង