រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឃាត់ខ្លួនជនជាតិខ្មែរឥស្លាម រួមទាំងអ្នកបើកបរ ១០នាក់ មកពិនិត្យសំណាក ក្រោយត្រឡប់មកពីខេត្តត្បូងឃ្មុំ ហើយសង្ស័យមានផ្ទុកជំងឺកូវីដ១៩ពីទីនោះ, មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ អះអាងថាមិនទាន់មានករណីនេះ ក្នុងខេត្តនៅឡើយទេ

  • 2.9ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ កម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងសន្តិសុខខេត្ត កម្លាំងប៉ុស្តិ៍រដ្ឋបាលក្បាលត្រាច និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រគរ បានចុះឃាត់រថយន្តមួយគ្រឿង ដែលដឹកជនជាតិខ្មែរឥស្លាម ធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅឯខេត្តត្បូងឃ្មុំ ហើយត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ដូចគ្នា ដើម្បីបញ្ជូនដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងយកសំណាក មកធ្វើតេស្ត ជៀសវាងមានការចម្លងដល់ពលរដ្ឋ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង៤៣នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឱ្យដឹងថា ការចុះឃាត់រថយន្តដឹកជនជាតិខ្មែរឥស្លាមនេះ គឺធ្វើឡើងបន្ទាប់ពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានផ្តល់ព័ត៌មានមក ថាមានបងប្អូនជនជាតិខ្មែរឥស្លាមរស់នៅខេត្តពោធិ៍សាត់ ចំនួន៩នាក់ ជិះរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2M-7052 បើកបរដោយឈ្មោះ យូ សុះ (មិនស្គាល់ទីលំនៅ) បានចេញដំណើរពីខេត្តត្បូងឃ្មុំ វិញត្រឡប់ទៅពោធិ៍សាត់វិញ ខណៈដែលពួកគាត់ទាំងអស់នោះ នៅជិតនឹងអ្នកដែលផ្ទុកមេរោគកូវីដ១៩ នឹងមិនព្រមអនុញ្ញាតឱ្យមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ។

បងប្អូនខ្មែរឥស្លាមទាំង៩នាក់ រួមមាន៖

១-ភេទប្រុស​ រស់នៅភូមិរលាប​ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

២-ភេទប្រុស​ រស់នៅភូមិរលាប​ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

៣-ភេទប្រុស​ រស់នៅភូមិរលាប​ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

៤-ភេទប្រុស​ ភេទប្រុស​ រសនៅភូមិរលាប​ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

៥-ភេទប្រុស​​ រស់នៅភូមិរលាប​ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

៦-ភេទប្រុស​ រស់នៅភូមិរលាប​ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

៧-ភេទប្រុស​ រស់នៅភូមិអូរជ្រៅ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

៨-ភេទប្រុស​ រស់នៅភូមិរលាប​ សង្កាត់រលាប ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

៩-ភេទប្រុស​ រស់នៅភូមិបោះពួយ​ ឃុំលាច​ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទាក់ទងនឹងករណីនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់ខេត្ត បានបញ្ជាផ្ទាល់ ដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក និងការិយាល័យ ស្រុកប្រតិបត្តិសំពៅមាស ព្រមទាំងកម្លាំងសមត្ថកិច្ចតាមគោលដៅនីមួយៗ ដោយបានបញ្ជូនជនសង្ស័យ រួមទាំងអ្នកបើកបរទាំង១០នាក់ខាងលើ ឱ្យស្នាក់នៅដាច់ដោយឡែក ក្នុងមណ្ឌលសុខភាពកណ្តៀង រយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យតាមដានបន្ត និងយកសំណាក រួមទាំងវត្ថុវិភាគ មកវិទ្យាស្ថានប៉ាស្ទ័រ ធ្វើកោសល្យវិច្ច័យរកមេរោគកូវីដ១៩ (Covid-19)។

ទោះបីជាមានករណីឃាត់រថយន្ត និងជនសង្ស័យទាំង១០នាក់ខាងលើយ៉ាងណាក្តី គិតត្រឹមវេលាម៉ោង ៨ និង០៦នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ខេត្តពោធិ៍សាត់ នៅមិនទាន់មានករណីជំងឺកូវីដ១៩ នៅឡើយទេ។ នេះបើតាម ការបង្ហោះផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ក្នុងPageផ្លូវការ «Pursat Provincial Health Department»៕

Ti Amo (ពស)

អត្ថបទទាក់ទង