រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ព្រឹកស្អែក! អភិបាលខេត្តពោធិ៍សាត់ ទទួលដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្ត

  • 1.9ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ស្អែកនេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នឹងបន្តទទួលជួបសំណេះសំណាល និងដោះស្រាយ នូវរាល់បញ្ហាប្រឈម ក៏ដូចជាទុក្ខកង្វល់ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុកក្រុងមួយចំនួន ទូទាំងខេត្តពោធិ៍សាត់។

ការទទួលដោះស្រាយនេះ គឺធ្វើឡើងទៅតាមទម្លាប់ នៅរៀងរាល់២ថ្ងៃម្តង ក្នុងមួយសប្តាហ៍ ដែលពីមុនរៀបចំនៅអាគារបូរាណខេត្ត តែស្អែកនេះនឹងលើកមករៀបចំនៅវេទិកាជួបប្រជាពលរដ្ឋសាងសង់ពីឈើ ក្នុងសាលាខេត្តវិញម្តង។

ក្នុងតំណែងជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានបំពេញតួនាទីពីរ៖ ទី១-តួនាទីបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឲ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ និងទី២-តួនាទីគ្រួសារ ជាសាច់ញាតិ ជាបង ជាប្អូន ជាកូន ជាក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋជាង៤៧ម៉ឺននាក់ ទូទាំងខេត្ត ដែលត្រូវជួយចែករម្លែកនូវសេចក្តីសុខ និងទុក្ខលំបាកជាមួយគ្នា គ្រប់ពេលវេលា។

ជាទូទៅលេខទូរស័ព្ទទាំង២ប្រព័ន្ធ របស់ឯកឧត្តម គឺត្រូវបានប្រជាពលរដ្ឋស្គាល់ស្ទើរគ្រប់ៗគ្នា រាល់បញ្ហាប្រឈម ឬភាពអយុត្តិធម៌ណាមួយ ដែលកើតមាននៅមូលដ្ឋាន បងប្អូនពុកម៉ែប្រជាពលរដ្ឋ តែងតែទូរស័ព្ទមកដោយផ្ទាល់ ដើម្បីស្នើដល់ឯកឧត្តម ជួយអន្តរាគមន៍ដោះស្រាយ និងចាត់វិធានការបានទាន់ពេលវេលា។

ទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ហើយគ្មានរឿងអី្វដែលត្រូវពិបាកដោះស្រាយនោះទេ កត្តាដែលសំខាន់ឲ្យតែយើងមានឆន្ទៈក្នុងការដោះស្រាយ៕

Ti Amo (ពស)

អត្ថបទទាក់ទង