![](https://asset.cambodia.gov.kh/provincial/sites/21/2019/12/photo_2019-12-31_13-18-34-1024x684.jpg)
(ពោធិ៍សាត់)៖ នាយក នាយករងរដ្ឋបាល នាយក នាយរងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ និងក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាបុណ្យរំលឹកខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩ - ០៧ មករា ២០២០)។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗ មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ រុងរឿង និងរីកចម្រើនបន្ថែមទៀត។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
![](https://asset.cambodia.gov.kh/provincial/sites/21/2019/12/%E1%9E%83%E1%9E%BB%E1%9E%8F-%E1%9E%A7%E1%9E%9F%E1%9E%97%E1%9E%B6-MR-576x1024.jpg)