រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ និងខួបលើកទី៤១ ទិវាជ័យជម្នះ ៧មករា

  • 3.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នាយក នាយករងរដ្ឋបាល នាយក នាយរងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងជាប្រធានគណបក្សខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ និងក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាបុណ្យរំលឹកខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩ - ០៧ មករា ២០២០)។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ រុងរឿង និងរីកចម្រើនបន្ថែមទៀត។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ ទាំង៤​ប្រការគឺ៖ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង