រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គាំទ្របាល់ទាត់កម្ពុជា! អភិបាលខេត្តពោធិ៍សាត់ រៀបចំដាក់បញ្ចាំងផ្សាយបន្តផ្ទាល់ការប្រកួត U22 កម្ពុជា Vs វៀតណាម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games លើកទី៣០ នៅមុខសាលាខេត្ត

  • 690
  • ដោយ Admin

(ពោធិ៍សាត់)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងាររៀបចំដាក់បញ្ចាំងផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ SEA Games 2019 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង U22 គោព្រៃកម្ពុជា និងU22 នាគមាសវៀតណាម លើកទី៣០ នៅប្រទេសហ្វីលីពីន នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើផ្ទាំងទូរទស្សន៍ LED មុខសាលាខេត្តពោធិ៍សាត់។

ដូច្នេះ ប្រជាពលរដ្ឋខ្មែរ សូមចូលរួមគាំទ្រទាំងអស់គ្នា នាវេលាម៉ោង៧ ៖០០ល្ងាចនេះ នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ។

ការប្រកួតដ៏កម្រនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកគាំទ្រវៀតណាម ដ្បិតនេះគឺជាលើកដំបូង ដែលក្រុមទាំងពីរបានជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា៣លើកមកហើយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍នេះ ដោយកម្ពុជាបានបរាជ័យទាំង៣ប្រកួត ពោលគឺឆ្នាំ១៩៩៥ ចាញ់ ៤-០, ឆ្នាំ២០០៩ ចាញ់៦-១ និងឆ្នាំ២០១៧ ចាញ់ ៤-១៕

អត្ថបទទាក់ទង