រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ផ្ទុះវត្តមាន ហ្វូងសត្វកុករាប់លានក្បាល នៅបឹងព្រះពន្លៃ ស្រុកតាលោសែនជ័យ (Video inside)

ដោយ Adminចំនួនទស្សនា (245)

(ពោធិ៍សាត់)៖ លេច​វត្តមាន​ហ្វូងសត្វកុក រាប់លាន​ក្បាល នៅ​អាង​ព្រះ​ពន្លៃ ស្ថិតក្នុងឃុំ​ផ្ទះ​រុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើល និង​បង្កើត​ក្ដី​រំភើបរីករាយយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅ​មូលដ្ឋាន ​ជាពិសេសអាជ្ញាធរ ​ខេត្ត ស្រុក និងភ្ញៀវទេសចរ មានបំណងចង់ទៅ​គយគន់មើល​សត្វទាំងនោះ។​

លោក ចេង ប៊ុនលេខ អភិបាលរងស្រុកតាលោសែនជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហ្វូង​សត្វកុក​ទាំងនេះ​ បាន​មក​រស់នៅ​ក្នុង​បឹង​ធម្ម​ជាតិ​ព្រះពន្លាជ័យ (ឬបឹងព្រះ​ពន្លៃ) កាលពីដើមខែតុលា ឆ្នាំ២០១៩មក​ម្ល៉េះ ដែល​ដំបូង​មាន​ល្មម​ទេ មកដល់​ពេលនេះ កើន​ឡើង​ជា​លំដាប់​ រហូត​រាប់លាន​ក្បាល។ លោកអភិបាលរងស្រុកបន្តថា បងប្អូនប្រជាពលរដ្ឋ អាចមកទស្សនាមើលពួកវា នៅពេល​ព្រលឹម​អុរ ឬពេល​ជិត​អស​ង្គ​ត។ បងប្អូនប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ៥៥ (​ក្រាលកៅស៊ូ​) ពីផ្លូវជាតិ​លេខ​៥ ស្ពាន​ស្វាយ​អាត់​ កាត់បូជនីយដ្ឋាន​លោកឧកញ៉ា ​ឃ្លាំង មឿង ទៅដល់ឃុំ​សំរោង បត់​ស្ដាំឆ្ពោះទៅ​ឃុំផ្ទះ​រុង ស្រុកតាលោសែនជ័យ នឹងឃើញហើយ។

លោក ចេង ប៊ុនលេខ បានបន្ថែមថា នៅពេល​ថ្ងៃ ​ពួកវាបាន​ហើរ​ទៅរក​ចំណី​នៅ​កន្លែងផ្សេង​ លុះ​ម៉ោង​៥ល្ងាច​ទើប​ត្រឡប់​មកវិញ​ ដោយហើយខ្វែងខ្វាតជុំវិញមាត់បឹង និងជុំវិញទំនប់ដំណាក់ឈើក្រម រួចក៏ដេក​នៅ​លើ​ដើម​ឈើ​ ពេញក្នុងផ្ទៃ​បឹង​ព្រះ​ពន្លៃតែម្តង។

ជាមួយគ្នានោះ លោកអភិបាលរងស្រុក ក៏បានអំពាវនាវ ដល់សមត្ថកិច្ច​ជំនាញ ​មន្ត្រី និង​ប្រជាពលរដ្ឋ សហការ​ជួយ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ ដើម្បីឲ្យសត្វទាំងនោះ រួចផុតពីការយាយី ពីសំណាក់ជនខិលខូច៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 8 ម៉ោងមុន