រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកម្មវិធីវិបស្សនាកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ជូនមន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង

ដោយ Adminចំនួនទស្សនា (422)

(ពោធិ៍សាត់)៖ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីវិបស្សនា ស្តីពីកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមប្រធានបទ «វឌ្ឍនភាពនៃការគ្រប់គ្រងចំណូល និងចាត់ចែងចំណាយសាធារណៈ»។

ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ែល ចំំរើន អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីអភិបាលក្រុងស្រុក មន្ទីរជំនាញ និងមន្ត្រីដែលមានការពាក់ព័ន្ធ ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សរុបប្រមាណ៣៥០នាក់។

សូមបញ្ជាក់ថា កម្មវិធីវិបស្សនាខាងលើ ធ្វើឡើងក្នុងគោលបំណង គឺផ្តោតទៅលើការពង្រឹងស្មារតី ឆន្ទៈ ភាពជាអ្នកដឹកនាំចំណេះដឹង និងការបើកទស្សនៈវិស័យរបស់មនុស្ស ដែលរួមមានមន្ត្រីរាជការ និងយុវជនជានិស្សិត នៅក្នុងការកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកម្មវិធីនេះ មានការរំពឹងទុកចំនួន៣ គឺ៖ ពន្យល់ ស្វែងយល់ និងយល់។ ហេតុនេះទើបបានជា កម្មវិធីវិបស្សនា បានរៀបចំជា២វគ្គ គឺវគ្គស្តាប់ការពន្យល់ តាមរយៈក្រុមធំនាពេលព្រឹក និងស្វែងយល់តាមរយៈវគ្គពិភាក្សាតាមក្រុម នាពេលរសៀល៕

Ti Amo (ពស)


ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 14 ម៉ោងមុន