រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

Breaking News! មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កើនឡើងក្នុងកម្រិតប្រកាសអាសន្ន

  • 1.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ បន្ទាប់ពីការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនឲ្យបានជ្រាបថា ចាបពីថ្ងៃទី១៧-២៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប(ITCZ) ដែលបានអូសបន្លាយលាតសន្ធឹងពីលើ ព្រះរាជាណាចក្រកម្ពុជា ខណៈដែលបច្ចុប្បន្នធ្វើឲ្យបណ្តាខេត្តមួយចំនួន កំពុងយាយីពីជំនន់ទឹកភ្លៀង។ 

ដោយឡែកនៅក្នុងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹកកើនឡើង ក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន។

ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់ តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបថា បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុ រួមមកឃើញថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ និងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើង បន្តបន្ទាប់ និងអាចបង្កឲ្យ មានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់ ចន្លោះពីម៉ោង២-៣ទៀបភ្លឺ ក្នុងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ។

យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹងដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀស ប្រជាពលរដ្ឋដែលងាយរងគ្រោះ៕

Ti Amo (ពស)

អត្ថបទទាក់ទង