រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ គោរពដឹងគុណសម្តេចតេជោ ដែលផ្តល់អភិបាលខេត្តដ៏ល្អ ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើន (Video inside)

  • 701
  • ដោយ Admin
https://www.facebook.com/pursatprovincialhall855/videos/2483197498636688/

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជាច្រើននាក់ បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយពួកគាត់យល់ឃើញថា ឯកឧត្តមបានយកបេះដូង ប្រើប្រាស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថារឿងគ្រួសារ មិនថារឿងការងារ មិនថារឿងអភិវឌ្ឍន៍ គឺឯកឧត្តមទៅទាំងព្រម។ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ បានគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អភិបាលខេត្តរូបនេះ ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន។

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍បែបនេះ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកិច្ចដំណោះស្រាយដោយផ្ទាល់ ក្រៅប្រព័ន្ធតុលាការ រវាងឯកឧត្តម ម៉ៅ ធនិន ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុក ក្រុង ឃុំ សង្កាត់ មួយចំនួន ទូទាំងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ជាទម្លាប់រៀងរាល់២ថ្ងៃក្នុងមួយសប្តាហ៍ គឺដើមសប្តាហ៍ និងចុងសប្តាហ៍ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត តែងតែបើកសាវនាការ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ រាល់បញ្ហាប្រឈមនានាផ្សេងៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមសមាជិកគ្រួសារតែមួយ។ រាល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន ឯកឧត្តមពិតជាបានដឹងច្បាស់លាស់ និងទាន់ហេតុការណ៍ ដើម្បីដោះស្រាយ និងបម្រើពួកគាត់ ឲ្យបានទាន់ពេលវេលា។

រាល់ដំណោះស្រាយរបស់ឯកឧត្តមអភិបាលខេត្ត ត្រូវបានការទទួលសាទរ ពីប្រជាពលរដ្ឋនៅទីនោះ ដោយម្នាក់ៗទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់ទទួលបានឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍សុក្រឹត្យ និងយុត្តិធម៌ មិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕

Ti Amo (ពស)

អត្ថបទទាក់ទង