រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បង្ហាញអារម្មណ៍ពេញចិត្តចំពោះអភិបាលខេត្តដ៏ល្អ ចេះប្រើប្រាស់បេះដូងទៅលើសុខទុក្ខពលរដ្ឋ (Video inside)

  • 636
  • ដោយ Admin
https://www.facebook.com/pursatprovincialhall855/videos/2464392040517234/

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជាច្រើននាក់ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន និងស្នើដល់ឯកឧត្តម បន្តយន្តការដឹកនាំខេត្តជារៀងរហូត ដោយពួកគាត់យល់ឃើញថា ការដឹកនាំរបស់ឯកឧត្តមល្អ ទាំងការដោះស្រាយ ទាំងការជួបផ្ទាល់ ហើយឯកឧត្តមបានយកបេះដូង ប្រើប្រាស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថារឿងគ្រួសារ មិនថារឿងការងារ មិនថារឿងអភិវឌ្ឍន៍ គឺឯកឧត្តមទៅទាំងព្រម។

ការបង្ហាញអារម្មណ៍បែបនេះ បានធ្វើឡើងក្នុងកិច្ចដំណោះស្រាយដោយផ្ទាល់ រវាងឯកឧត្តម ម៉ៅ ធនិន ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុក ក្រុង ឃុំ សង្កាត់ មួយចំនួន ទូទាំងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា នៅរៀងរាល់ថ្ងៃចន្ទ ឬថ្ងៃសុក្រ នៅសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត តែងតែបើកសាវនាការ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ រាល់បញ្ហាប្រឈមនានាផ្សេងៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមសមាជិកគ្រួសារតែមួយ។ រាល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន ឯកឧត្តមពិតជាបានដឹងច្បាស់លាស់ និងទាន់ហេតុការណ៍ ដើម្បីដោះស្រាយ និងបម្រើពួកគាត់ ឲ្យបានទាន់ពេលវេលា។ ជាក់ស្តែងនៅចុងសប្តាហ៍នេះ ប្រជាពលរដ្ឋខ្លះជម្លោះដីធ្លី ខ្លះមានជម្លោះបំណុល ខ្លះស្នើសុំថវិកា ឬស្បៀងដើម្បីសម្រាកព្យាបាលជំងឺ ខ្លះមានជម្លោះក្នុងក្រុមគ្រួសារ និងខ្លះទៀតស្នើសុំដឹកឈើសង់លំនៅដ្ឋាន រួមទាំងសំណើផ្សេងៗទៀត។ ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឪពុកម្តាយគេ បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនបាន ហើយរត់មកពឹងពាក់ហើយនោះ ឯកឧត្តមមិនដែលធ្វើព្រងើយទេ។

រាល់ដំណោះស្រាយរបស់ឯកឧត្តមអភិបាលខេត្ត ត្រូវបានការទទួលសាទរ ពីប្រជាពលរដ្ឋនៅទីនោះ ដោយម្នាក់ៗទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលពួកគាត់ទទួលបានឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍សុក្រឹត្យ និងយុត្តិធម៌ មិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕

អត្ថបទទាក់ទង