រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សូមប្រុងប្រយ័ត្ន ផ្លូវជាតិលេខ៥៥​ (ពោធិ៍សាត់​-វាលវែង-ថ្មដា) ​បានរងគ្រោះដោយបាក់ដីធ្លាក់មកលេីតួផ្លូវ (Video inside)

  • 2.1ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវចន្លោះគីឡូម៉ែត្រលេខ១៤៣ ដល់គីឡូម៉ែត្រ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលឲ្យមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំ ជាច្រើនថ្ងៃជាប់ៗគ្នា។

https://www.facebook.com/kysreyoun.guesthouse/videos/2627297924163651/

ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំង​អាជ្ញាធរមូលដ្ឋាន បានសហការណ៍គ្នាយកគ្រឿងចក្រ កៀរ និងចូកដី ដើមឈើចេញ ដើម្បីបញ្ចៀសចរាចរណ៍អាចដំណើរការបានវិញ ក៏ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ​នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន​ និងប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើ ដំណើរ៕

អត្ថបទទាក់ទង