រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងពោធិ៍សាត់

  • 771
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងពោធិ៍សាត់ នៅបរិវេណសាលាខេត្តពោធិ៍សាត់។


វេទិកាសាធារណ:នេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្ត្រ គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ ប្រមាណជិត១ពាន់នាក់។


សូមបញ្ជាក់ថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបតម្រូវការ និងធានាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្រុមការងារថ្នាក់ជាតិតំណាងឲ្យរាជរដ្ឋាភិបាល ចុះពង្រឹងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយសហការ​ជំរុញ ​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការផ្ដល់​សេវា​សាធារណៈ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។


តាមរយៈវេទិកាសាធារណៈនៅមូលដ្ឋាន គឺផ្ដោតលើការយកចិត្តទុកដាក់ ​អំ​ពី​ស្ថាន​ភាព​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ និង​ការចុះ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ ដើម្បី​ស្ដាប់​ក្ដីកង្វល់ សំណូមពរ និង​សំណើ​របស់​ប្រជា​ពលរដ្ឋ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់ ​ជំរុញ​ការដោះ​ស្រាយ​នូវ​រាល់​ក្តីកង្វល់ សំណូម​ពរ និងសំណើទាំងអស់ ដោយ​ផ្អែកលើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា បើក្នុងករណីក្រុមការងារមិនអាចដោះស្រាយបាន ក្រុម​ការងារ​ថ្នាក់ជាតិ​ នឹងបូកសរុបធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ៕

អត្ថបទទាក់ទង