រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រកាសទទួលស្គាល់ជ័យលាភី ជូនដល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

  • 676
  • ដោយ Admin

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ជ័យលាភី ជូនដល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅវិទ្យាស្ថានជាតិអប់រំ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីលេខ១ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ចំនួនមួយគឺ វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលចំនួនបីគឺ មន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យខេត្តកំពង់ចាម ។

ពិធីប្រកាសនេះផងដែរ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការតំណាងគ្រប់ក្រសួងស្ថាប័ន គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) គណៈកម្មការបច្ចេកទេសអន្តរក្រសួង អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរពាក់ព័ន្ធ (មន្ទីរសុខាភិបាល, មន្ទីរអប់រំ យុវជននិងកីឡា, មន្ទីរមុខងារសាធារណៈ, មន្ទីរបរិស្ថាន, និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) តំណាងអង្គការដៃគូអភិវឌ្ឍន៍ តំណាងស្ថានទូតសឹង្ហបុរី សាកលវិទ្យាធិការនិងនាយកវិទ្យាស្ថាន នាយកមន្ទីរថ្នាក់ជាតិ ប្រធានមជ្ឈមណ្ឌលជាតិ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក នាយិកាវិទ្យាល័យទូទាំងប្រទេស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ សរុបប្រមាណ ១២០០នាក់ ក្នុងនោះស្ត្រីមាន ៣០០នាក់៕

Ti Amo (ពស)

អត្ថបទទាក់ទង