រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

បុរីវប្បធម៌កោះសំពៅមាស

  • 2.3ពាន់
  • ដោយ Admin

លោក ញ៉ូវ សុង អតីតប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានប្រាប់ឲ្យដឹងថា «កោះសំពៅមាស» គឺជាកោះមួយដែលផុសអណ្តែតខ្លួនឡើងនៅចំកណ្តាលទឹកស្ទឹងពោធិ៍សាត់ស្ថិតនៅខាងមុខសាលាខេត្តចម្ងាយពីគល់ស្ពានថ្មទៅទិសខាងជើងចម្ងាយប្រមាណ១០០០ម៉ែត្រ។ បច្ចុប្បន្នកោះនេះត្រូវបានរៀបចំកែលម្អជាបណ្តើរៗ ឲ្យមានសោភ័ណភាពសម្រាប់ការស្វែងយល់ និងការលំហែរបស់អ្នកទេសចរទូទៅតាមរយៈការ ប្រសិទ្ធនាមថា «បុរីវប្បធម៌»ព្រោះតម្លៃខាងសិល្បៈវប្បធម៌ខ្មែរនឹងត្រូវបានបង្ហាញនៅទីនោះ។ ទាក់ទងនឹងឈ្មោះរបស់«កោះសំពៅមាស»នេះ លោក ញ៉ូវ សុង បានឲ្យដឹងថា ឈ្មោះកោះនេះគឺកើតឡើងពីការតំណាលតៗគ្នាមកថា៖ អស់កាលដ៏យូរលង់ណាស់មកហើយ មានសំពៅមួយគ្រឿងបានបើកមកកឿងជាប់គាំងនៅទីនេះ និងមិនអាចបើកទៅណារួច។ លុះយូរៗទៅសំពៅ ដែលជាប់គាំងនៅទីនោះក៏បានកកក្លាយទៅជាដីពូនកើតជាកោះនេះឡើងទើប អ្នកស្រុកនាំគ្នាហៅកោះនេះថា «កោះសំពៅមាស»។ រហូតមកដល់សព្វថ្ងៃនេះការរៀបចំនៅលើកោះនេះមានសួនច្បារស្រស់ស្អាត ទីធ្លាធំរំលេចទៅដោយសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលកើតឡើងក្នុងសម័យបច្ចុប្បន្ន។

លោក ញ៉ូវ សុង និយាយប្រាប់ទៀតថា បច្ចុប្បន្នកោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា និងបានក្លាយជាកន្លែងមួយដ៏ស្រស់បំព្រង ដែលភ្ញៀវទេសចរប្រុសស្រីក្មេងចាស់មកពីទីជិតឆ្ងាយមិនអាចមើលរំលងបាននោះទេ។ ពោលគឺខណៈបានមកដល់ទឹកដីទីរួមខេត្តពោធិ៍សាត់ហើយនោះគេតែងបានចូលទស្សនាក៏ដូចជាចូលអុជធូបបន់ស្រន់ទៅតាមជំនឿរៀងៗខ្លួន ទោះមិនបានពេញមួយថ្ងៃក៏បានត្រឹមមួយភ្លែតនោះដែរ។នេះក៏ព្រោះតែ «កោះសំពៅមាស» ជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធិមួយដក់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅតាំងពីយូរលង់ណាស់មកហើយ។

លោក ញ៉ូវ សុង និយាយប្រាប់ទៀតថា កោះសំពៅមាស កំពុងបានប្រែក្លាយទៅជាកន្លែងកម្សាន្តមួយដ៏ពេញនិយមពីគ្រប់ស្រទាប់មនុស្សម្នា និងបានក្លាយជាកន្លែងមួយដ៏ស្រស់បំព្រង ដែលភ្ញៀវទេសចរប្រុសស្រីក្មេងចាស់មកពីទីជិតឆ្ងាយមិនអាចមើលរំលងបាននោះទេ។ ពោលគឺខណៈបានមកដល់ទឹកដីទីរួមខេត្តពោធិ៍សាត់ហើយនោះគេតែងបានចូលទស្សនាក៏ដូចជាចូលអុជធូបបន់ស្រន់ទៅតាមជំនឿរៀងៗខ្លួន ទោះមិនបានពេញមួយថ្ងៃក៏បានត្រឹមមួយភ្លែតនោះដែរ។នេះក៏ព្រោះតែ «កោះសំពៅមាស» ជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធិមួយដក់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅតាំងពីយូរលង់ណាស់មកហើយ។

សក្តានុពល
•ទីលានហាត់ប្រាណ •សួនកុមារ
•មើលទេសភាពតាមដងស្ទឹង
•មានកន្លែងទីសក្ការៈបូជាក្នុងបុរីវប្បធម៌

https://www.google.com.kh/maps/place/12%C2%B032'39.6%22N+103%C2%B055'15.6%22E/@12.5443266,103.9203533,18z/data=!3m1!4b1!4m6!3m5!1s0x0:0x0!7e2!8m2!3d12.5443249!4d103.921004?hl=en&authuser=0

អត្ថបទទាក់ទង