រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ខូយ រីដា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ដែលបានឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២ពាន់កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់

  • 204
  • ដោយ Admin

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) ដែលបានឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២,០០០កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់រៀបចំទិវាចូលឆ្នាំសកល ឆ្នាំ២០២២ ឆ្លងចូល២០២៣ឆាប់ៗខាងមុខ។

ពិធីប្រគល់ទទួលស្រាបៀរខាងលើ ត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត និងតំណាងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) មួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា បានថ្លែងថា នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលបានឧបត្ថម្ភ ស្រាបៀគ្រុឌ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់។ ឯកឧត្តមអភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល សូមជូនពរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា។

សូមជម្រាបជូនថា ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី(Vattanac Brewery) មិនត្រឹមតែបានឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២,០០០កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានឧបត្ថម្ភបន្ថែមដល់អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយក្នុងមួយអង្គភាព ស្រាបៀរគ្រុឌ ចំនួន៥០០កេសផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង