រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន០៤រូប

  • 244
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន០៤រូប។

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តខាងលើនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៨០៣ អនក្រ.តត ចុះថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដូចមានរាយនាមខាងក្រោម៖

១-លោក ហៀម ឃួន អតីតអភិបាលរងនៃគណៈអភិបាលខេត្តកែប និងជាអតីតអនុប្រធាននាយកដ្ឋានសរុប នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

២-លោក ងួន ប៉ោសេង អតីតអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

៣-លោក ឡាយ វិសិដ្ឋ អតីតប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

៤-លោក រុន សារី អតីតអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ (ខ្មែរឥស្លាម) បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា សមាសភាព​គណៈអភិបាល​ខេត្ត​ពោធិ៍សាត់​ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបន្ថែម ចំនួន០៤រូបទៀត គឺសរុបចំនួន១១រូបហើយ រួមមាន​៖

១-​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់

២-​ ឯកឧត្តម ចេង​ ឡៃ​ អភិបាលរង នៃគណៈអភិបាលខេត្ត 

៣-​ លោក​ សាយ​ សុជាតិ​ អភិបាលរង នៃគណៈអភិបាលខេត្ត

៤-​ លោ​ក​ គិត​ សុផា អភិបាលរង នៃគណៈអភិបាលខេត្ត

៥-​ លោក​ លឹម​ សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត

៦-​ លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរង នៃគណៈអភិបាលខេត្ត

៧-​ លោក​ស្រី​ ប៉ុក​ ណាឌី អភិបាលរង នៃគណៈអភិបាលខេត្ត

៨-​ លោក​ ងួន​ ប៉ោសេង​ អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)

៩-​ លោក​ ឡាយ​ វិសិដ្ឋ​ អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)

១០-​ លោក​ ហៀម​ ឃួន អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)

១១-លោក រុន សារី អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)៕

Ti Amo (ពស)

អត្ថបទទាក់ទង