រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អគ្គនាយិកា ក្រុមហ៊ុន TK&D សែនក្រុងពាលី បុកគ្រឹះសាងសង់ខ្លោងទ្វារថ្មី វត្តសាមគ្គីរតនសោភ័ណ្ឌ (ហៅវត្តតាកែវក្រោម)

  • 232
  • ដោយ Admin

(ពោធិ៍សាត់)៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ទិត សុខុម អគ្គនាយិកា ក្រុមហ៊ុន TK&D ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ ដោយបានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះចៅអធិការវត្តសាមគ្គីរតនសោភ័ណ្ឌ អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញក្នុងពិធីសែនក្រុងពាលី បុកគ្រឹះសាងសង់ខ្លោងទ្វារថ្មី នៅវត្តសាមគ្គីរតនសោភ័ណ្ឌ (ហៅវត្តតាកែវក្រោម) ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្តួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បន្ទាប់ពីធ្វើពិធីក្រុងពាលី សុំអនុញ្ញាតប្រោះព្រំ ពីម្ចាស់ទឹក មា្ចស់ដី ព្រៃប្រឹក្សា អ្នកតាតូច ធំ គ្រប់ទិសទីទាំងអស់ ជាសាក្សីក្នុងវត្តអារាមនេះ ជួយដឹង ជួយលឺ អបអរសាទរ សិរីសួស្តី ដល់លោកជំទាវ ព្រមទាំងស្វាមី បុត្រា បុត្រី ព្រះសង្ឃគ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ឱ្យបានតែសេចក្តីសុខ សេចក្តីចម្រើនចាប់តាំងពីថ្ងៃនេះតទៅ។

សូមបញ្ជក់ថា ក្រុមហ៊ុន TK&D គឺជាក្រុមហ៊ុនដែលផលិតកែវក្រដាស និងបំពង់បឺតធ្វើអំពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងបរិស្ថាន។ ដោយមើលឃើញពីការលំបាក និងខ្វះខាតខ្លាំងក្នុងវត្ត លោកជំទាវ ទិត សុខុម អគ្គនាយិកាក្រុមហ៊ុន បានមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បានឧបត្ថម្ភថរិកាផ្ទាល់ខ្លួន ចំនួន២ម៉ឺន៨ពាន់ដុល្លារ សម្រាប់បុកគ្រឹះសាងសង់ខ្លោងទា្វរថ្មី នៅវត្តសាមគ្គីរតនសោភ័ណ្ឌ (ហៅវត្តតាកែវក្រោម) មានទំហំ ទទឹង៨ម៉ែត្រ កំពស់១២ម៉ែត្រ និងរចនាក្បាច់ឡើងតាមបែបបុណ្យខ្មែរ។ កន្លងមកៗ លោកជំទាវ ក៏បានជួយជីកអណ្តូងទឹកមួយ ដែលចំណាយថរិការអស់ ៣ពាន់ដុល្លារ ក្នុងនោះលោកជំទាវ ក៏បានធ្វើកម្មវិធីមនុស្សធម៌ ផ្តល់ជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋជីវភាពខ្វះខាត ចំនួន១០០គ្រួសារផងដែរ។ 

ទាំងនេះសរបញ្ជក់ឱ្យឃើញពីទឹកចិត្តដ៏ល្អប្រពៃ ខ្មែរជួយខ្មែរ ក្នុងគ្រាមានទុក្ខលំបាក និងចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យប្រទេសកម្ពុជា បានប្រែក្លាយជាប្រទេសមួយមានសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព។ សមិទ្ធផលធំៗជាច្រើន បានកើតឡើងព្រោងព្រាត នៅក្នុងខេត្តពោធិ៍សាត់ ក្នុងនោះមាន ស្ពាន ផ្លូវ ថ្នល់ មន្ទីពេទ្យ សាលារៀន ប្រឡាយទឹក និងទំនប់ស្ទាក់ទឹកចំនួន ២ធំៗ គឺទំនប់ទី៣ និងទំនប់ទី៥ ព្រមទាំងសមិទ្ធផលជាច្រើនទៀត នៅទូទាំងប្រទេស ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ  មានការប្រែប្រួលយ៉ាងឆាប់រហ័ស គួរជាទីមោទនៈ។ មោទនភាពនេះ គឺពិតជាកើតឡើង ដោយសារ ការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែបានជួយឧបត្ថម្ភគាំទ្រ ដោយផ្ទាល់ ទាំងស្មារតី សម្ភារ និងថវិកា ដើម្បីជួយកសាងសមិទ្ធផលនានានៅទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ ឱ្យមានការរីកចម្រើនទ្វេឡើងថែមទៀត។

ក្នុងឱកាសនោះ លោកជំទាវ ទិត សុខុម ក៏បាននាំយកបច្ច័យ របស់លោកស្រី អ៉ឹង ស៊ូខេង ចំនួន១៦០ដុល្លារ  សម្រាប់កសាងសសរ ក្នុងវិហារវត្តសាមគ្គីរតនសោភ័ណផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង