រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលក្រុងពោធិ៍សាត់ កំពុងស្នើសុំទៅADB ឱ្យបន្ថែមគម្រោងរបាំងការពារដី (Curb) នៅសងខាងផ្លូវ ២០គីឡូម៉ែត្រទៀត ខណៈផែនការ ១៥.៤២៧ម៉ែត្រ ស្ថាបនាបាន ៤.០៩១ម៉ែត្រហើយ

  • 204
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលក្រុងពោធិ៍សាត់ បាននឹងកំពុងស្នើសុំទៅABD ឱ្យដាក់បន្ថែមគម្រោងរបាំងការពារដី (Curb) នៅសងខាងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ប្រវែង២០គីឡូម៉ែត្របន្ថែមទៀត ខណៈផែនការ ប្រវែង១៥.៤២៧ម៉ែត្រ ត្រូវបានក្រុមការងារកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ៤.០៩១ម៉ែត្រហើយ ។

របាំងការពារដី (Curb)ខាងលើ គឺស្ថិតក្នុងអនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ដែលត្រូវបានសាងសង់ឡើង នៅទីតាំងផ្លូវដែលបានក្រាលកៅស៊ូរួចរាល់ ក្នុងក្រុងពោធិ៍សាត់ ដើម្បីបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ តាមបែបស៊ីវីល័យជឿនលឿន និងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុងពោធិ៍សាត់ ឱ្យស្រស់ស្អាតបានមួយកម្រិតថែមទៀត។

នេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាត់តាំងឱ្យឯកឧត្តម ជាវ តាយ មកដឹកនាំយន្តការនៅក្នុងខេត្តពោធិ៍សាត់ ធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានភាពស្រស់បំព្រង ទាំងផ្លូវកៅស៊ូ ផ្លូវបេតុង ភ្លើងបំភ្លឺផ្លូវ ភ្លើងលម្អចម្រុះព័ណ៌ ប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ របាំងការពារដី (Curb) ការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារ បូករួមទាំងការគ្រប់គ្រងសម្រាមផងដែរ។

សូមជម្រាបជូនថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់ គឺមានអនុគម្រោងចំនួន២ គឺទី១-អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ ចាប់ផ្តើមការដ្ឋានអនុវត្តគម្រោង ចាប់តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បានជាង៩០% និងទី២-អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០%ហើយ។

ទី១៖ អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ រួមមាន៖
* ការជីកដាក់លូរំដោះទឹកភ្លៀង និងទឹកស្ទួយ (ល្អរួម) ប្រវែង២៤.៨១០ម៉ែត្រ សម្រេចបាន១០០%
* ការងារដាក់រឺហ្គា ទាំងលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ចំនួន២.០៧៣គ្រាប់ សម្រេចបាន១០០% 
* ការស្តាបណ្តាញលូចាស់ និងជួសជុលរឺហ្គាចាស់ ប្រវែង២៧.១៩០ម៉ែត្រ សម្រេចបាន៦០% 
* ការស្តាប្រឡាយរំដោះទឹកចេញពីអាងប្រព្រឹត្តិកម្ម ប្រវែង២.៨០០ម៉ែត្រ, ការងារសាងសង់លូ១៧កន្លែង រួមទាំងការក្រាលកៅស៊ូ DBST លើខ្នងប្រឡាយ ប្រវែង២.៣៤០ម៉ែត្រ សម្រេចបាន៩៨% 
* ការសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ លើផ្ទៃដី៣ហិកតា សម្រេចបាន៩៣% 
* ការក្រាលកៅស៊ូផ្លូវ ប្រភេទ DBST ឡើងវិញ ប្រវែង២០.០៧១ម៉ែត្រ សម្រេចបាន១០០% 
* ការចាក់បេតុងផ្លូវ ប្រវែង២.៣៥៤ម៉ែត្រ សម្រេចបាន ១០០% 
* ការសាងសង់ទំនប់ការពារទឹកជំនន់ នៅភូមិកោះ សង្កាត់លលកស ប្រវែង១.៥០០ម៉ែត្រ រួមទាំងការក្រាលក្រសក្រហមលើទំនប់ សម្រេចបាន១០០% 
* ការធ្វើចង្ឃទឹកជុំវិញតំបន់ផ្សារថ្មី កំពុងដំណើរការ ដោយសម្រេចបានប្រមាណ ៩០% 
* ការងាររៀប របាំងការពារដី (Curb) សងខាងផ្លូវ ប្រវែង១៥.៤២៧ម៉ែត្រ កំពុងសាងសង់ជាក់ស្តែង។

ទី២៖ អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០% រួមមាន៖
* ផ្លូវចូលទៅទីលាន ប្រវែង១.៥០០ម៉ែត្រ ជាប្រភេទ DBST 
* ការងារសាងសង់ក្នុងទីលានរួមមាន ការចាក់បំពេញដីក្នុងទីលាន, ផ្លូវក្នុងទីលានជាប្រភេទ AC ប្រវែង៨៥០ម៉ែត្រ, របងព័ទ្ធជុំវិញ ប្រវែង១.៥៨៩ម៉ែត្រ, រណ្តៅទុកដាក់សំរាមទី០១ និងទី០២, អគាររដ្ឋបាល, ឃ្លាំងសម្រាប់ហាលភក់, អាងចំរោះទឹករងៃ, ដាំកូនឈើ៣៨៧ដើម, សង់បង្គោលភ្លើងសូឡា ២៣ដើម, ស្របំ លែងក្លិន, អាងចំរោះទឹកដែលហូរពីស្របំលែង, ជញ្ជីងថ្លឹងរថយន្ត, អគារដាក់ម៉ាស៊ីនភ្លើង, អគារម៉ាស៊ីនបូមទឹក, អណ្តូងទឹកប្រើប្រាស់ ១កន្លែង, និងអណ្តូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក ២កន្លែង៕

អត្ថបទទាក់ទង