រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

របាំងការពារដី (Curb) នៅសង្ខាងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ប្រវែង១៥.៤២៧ម៉ែត្រ ត្រូវបាននឹងកំពុងសាងសង់ នៅទីតាំងផ្លូវក្រាលកៅស៊ូរួលរាល់

  • 325
  • ដោយ Admin

(ពោធិ៍សាត់)៖ របាំងការពារដី (Curb) នៅសង្ខាងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ប្រវែង១៥.៤២៧ម៉ែត្រ ត្រូវបានក្រុមការងារកំពុងសាងសង់យ៉ាងមមាញឹក នៅទីតាំងផ្លូវដែលបានក្រាលកៅស៊ូរួចរាល់ ដើម្បីបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ តាមបែបស៊ីវីល័យជឿនលឿន និងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុងពោធិ៍សាត់ ឱ្យស្រស់ស្អាតបានមួយកម្រិតថែមទៀត។ របាំងការពារដី (Curb) គឺស្ថិតក្នុងអនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប។

សូមជម្រាបជូនថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់ គឺមានអនុគម្រោងចំនួន២ គឺទី១-អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ ចាប់ផ្តើមការដ្ឋានអនុវត្តគម្រោង ចាប់តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បានជាង៩០% និងទី២-អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០%ហើយ។

ទី១៖ អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ រួមមាន៖

*ការជីកដាក់លូរំដោះទឹកភ្លៀង និងទឹកស្ទួយ (ល្អរួម) ប្រវែង២៤.៨១០ម៉ែត្រ សម្រេចបាន១០០%
*ការងារដាក់រឺហ្គា ទាំងលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ចំនួន២.០៧៣គ្រាប់ សម្រេចបាន១០០% 
*ការស្តាបណ្តាញលូចាស់ និងជួសជុលរឺហ្គាចាស់ ប្រវែង២៧.១៩០ម៉ែត្រ សម្រេចបាន៦០% 
*ការស្តាប្រឡាយរំដោះទឹកចេញពីអាងប្រព្រឹត្តិកម្ម ប្រវែង២.៨០០ម៉ែត្រ, ការងារសាងសង់លូ១៧កន្លែង រួមទាំងការក្រាលកៅស៊ូ DBST លើខ្នងប្រឡាយ ប្រវែង២.៣៤០ម៉ែត្រ សម្រេចបាន៩៨% 
*ការសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ លើផ្ទៃដី៣ហិកតា សម្រេចបាន៩៣% 
*ការក្រាលកៅស៊ូផ្លូវ ប្រភេទ DBST ឡើងវិញ ប្រវែង២០.០៧១ម៉ែត្រ សម្រេចបាន១០០% 
*ការចាក់បេតុងផ្លូវ ប្រវែង២.៣៥៤ម៉ែត្រ សម្រេចបាន ១០០% 
*ការសាងសង់ទំនប់ការពារទឹកជំនន់ នៅភូមិកោះ សង្កាត់លលកស ប្រវែង១.៥០០ម៉ែត្រ រួមទាំងការក្រាលក្រសក្រហមលើទំនប់ សម្រេចបាន១០០% 
*ការធ្វើចង្ឃទឹកជុំវិញតំបន់ផ្សារថ្មី កំពុងដំណើរការ ដោយសម្រេចបានប្រមាណ ៩០% 
*ការងាររៀប របាំងការពារដី (Curb) សង្ខាងផ្លូវ ប្រវែង១៥.៤២៧ម៉ែត្រ កំពុងសាងសង់ជាក់ស្តែង។

ទី២៖ អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០% រួមមាន៖

*ផ្លូវចូលទៅទីលាន ប្រវែង១.៥០០ម៉ែត្រ ជាប្រភេទ DBST 
*ការងារសាងសង់ក្នុងទីលានរួមមាន ការចាក់បំពេញដីក្នុងទីលាន, ផ្លូវក្នុងទីលានជាប្រភេទ AC ប្រវែង៨៥០ម៉ែត្រ, របងព័ទ្ធជុំវិញ ប្រវែង១.៥៨៩ម៉ែត្រ, រណ្តៅទុកដាក់សំរាមទី០១ និងទី០២, អគាររដ្ឋបាល, ឃ្លាំងសម្រាប់ហាលភក់, អាងចំរោះទឹករងៃ, ដាំកូនឈើ៣៨៧ដើម, សង់បង្គោលភ្លើងសូឡា ២៣ដើម, ស្របំ លែងក្លិន, អាងចំរោះទឹកដែលហូរពីស្របំលែង, ជញ្ជីងថ្លឹងរថយន្ត, អគារដាក់ម៉ាស៊ីនភ្លើង, អគារម៉ាស៊ីនបូមទឹក, អណ្តូងទឹកប្រើប្រាស់ ១កន្លែង, និងអណ្តូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក ២កន្លែង៕

Ti Amo (ពស)

អត្ថបទទាក់ទង