រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អង្គភាពរដ្ឋាករទឹកពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ជាបណ្តោះអាសន្ន នៅថ្ងៃទី២៨នេះ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច

  • 297
  • ដោយ Admin

(ពោធិ៍សាត់)៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលជាអតិថិជនប្រើប្រាស់ទឹកស្អាត ស្ថិតនៅក្នុងស្រុកកណ្ដៀង ចាប់ពីចំណុចស្ពានវាងក្រុងថ្មី រហូតដល់ចុងបណ្តាញក្នុងស្រុកកណ្ដៀង ឱ្យបានជ្រាបថា៖ ដោយអង្គភាពរដ្ឋាករទឹកយើងខ្ញុំ ត្រូវធ្វើការលើក រំកិលប្តូរទីតាំងបំពង់មេនាំទឹក ទំហំ២៨០មម ចេញឱ្យផុតពីគ្រឹះសរសរស្ពានអាកាសឆ្លងស្ទឹងពោធិ៍សាត់។

ដូចនេះ អង្គភាពសូមធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតជាបណ្តោះអាសន្ន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ១០:០០នាទីព្រឹក រហូតដល់ម៉ោង ១៧:០០នាទីល្ងាច។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលជាអតិថិជនទាំងអស់មេត្តាជូនជ្រាបជាព័ត៌មាន និងមេត្តាយោគយល់ដល់អង្គភាពយើងខ្ញុំ ក្នុងការផ្អាកការផ្គត់ផ្គង់ទឹកខាងលើដោយសេចក្ដីអនុគ្រោះ៕

អត្ថបទទាក់ទង