រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រុមហ៊ុន ណារ៉េត អគ្គសនីពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ក្នុងថ្ងៃទី២៩ ខែមេសា ស្អែកនេះ!

  • 259
  • ដោយ Admin

(ពោធិ៍សាត់)៖ សហគ្រាស ណារ៉េត លីមីធីត អភិវឌ្ឍន៍អគ្គិសនី ពោធិ៍សាត់ មានកិត្តិយស សូមជូនដំណឹងដល់ ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងអតិថិជន ដែលបានប្រើប្រាស់ថាមពលអគ្គិសនី នៅផ្នែកខ្លះ នៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មេត្តាជ្រាបថា៖ ក្រុមហ៊ុនយើងខ្ញុំនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ននៅ ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅតាមទីតាំង និងពេលវេលាដូចខាងក្រោម៖

ទី១-ចាប់ពីគល់ស្ពានថ្ម ត្រើយខាងកើត ស្ថិតនៅភូមិស្ពានថ្ម រហូតដល់ភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់

ផ្អាកចាប់ពីម៉ោង ០៨ម៉០០នាទីព្រឹក ដល់ម៉ោង ១១ម៉០០នាទីព្រឹក។ 

ី២-ចាប់ពីស្តបបំបែកលាច ស្ថិតនៅភូមិបំបែកលាច រហូតដល់ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ផ្អាកចាប់ពី ម៉ោង០៨ម៉០០នាទីព្រឹក ដល់ម៉ោង១១ម៉០០នាទីព្រឹក។

មូលហេតុ ធ្វើការតម្លើងគ្រឿងបរិក្ខារអគ្គិសនីបន្ថែម។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងអតិថិជន ដែលស្ថិតនៅតាមភូមិ/សង្កាត់ខាងលើ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការផ្អាកចរន្ត អគ្គិសនីនេះ ដោយក្តីអនុគ្រោះ៕

អត្ថបទទាក់ទង