រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចេញប្រកាសព័ត៌មាន អំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមបរិច្ចាគថវិកាតាមសទ្ធា ក្នុងខួបទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីយកទៅប្រើប្រាស់ ជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ

  • 302
  • ដោយ Admin

(ពោធិ៍សាត់)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសព័ត៌មាន អំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ដើម្បីយកទៅប្រើប្រាស់ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ក្នុងខួបទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទើបនឹងទទួលបាន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ មានខ្លឹមសារយ៉ាងដូច្នេះថា៖ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលមាន ឯកឧត្តម កែវ រតនៈ ជាប្រធានកិត្តិយស និងឯកឧត្តម ជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា មានកិត្តិយស សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសប្បរសជនគ្រប់មជ្ឈដ្ឋាន និងបង-ប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីសាខាមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាក ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមយ៉ាងច្រើនកុះករ ជួយឧបត្ថម្ភជាថវិកា សម្ភារៈ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ពុំខានឡើយ។

ក្រុមការងារទទួលមូលនិធិ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ រង់ចាំទទួលសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ថ្ងៃ គ្រប់ពេលវេលា ចាប់ពីថ្ងៃនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ឬសូមវេរចូលគណនីធនាគារ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់៖

ធនាគារកាណាឌីយ៉ា ក.អ៖ 

-គណនីឈ្មោះ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ (Cambodian Red Cross Pursat Branch)

-គណនីប្រាក់រៀល៖ 025-0000056347

-គណនីប្រាក់ដុល្លារអាមេរិក៖ 025-0000056339 

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)៖

-ធនាគារABA លេខគណនីប្រាក់រៀល៖ 976 234 545 (leanghai) អនុប្រធានកិត្តិយស

-ធនាគារABA លេខគណនីប្រាក់ដុល្លារអាមេរិក៖ 976 234 545 (leanghai) អនុប្រធានកិត្តិយស

ធនាគារអេស៊ីលីដា (ACLEDA)៖

-ធនាគារអេស៊ីលីដា លេខគណនីប្រាក់រៀល៖ 976 234 545 (leanghai) អនុប្រធានកិត្តិយស

-ធនាគារអេស៊ីលីដា លេខគណនីប្រាក់ដុល្លារអាមេរិក៖ 976 234 545 (leanghai) អនុប្រធានកិត្តិយស

រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖

១.ឯកឧត្តម ជាវ តាយ លេខទូរសព្ទ 012 282 121

២.លោក វ៉ាន់ ហ៊ាង លេខទូរសព្ទ 012 835 211

៣.លោកស្រី កែ ធឿន លេខទូរសព្ទ 012 962 637

អត្ថបទទាក់ទង