រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ម៉ក់ រ៉ា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២

  • 377
  • ដោយ Admin

(ពោធិ៍សាត់)៖ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយរងទីចាត់ការ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តពោធិ៍សាត់ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ ជួបប្រទះតែសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងសូមឱ្យទេវតាឆ្នាំថ្មី ទ្រង់ព្រះនាង កិរិណីទេវី ជាបុត្រីទី៥ នៃកបិលមហាព្រហ្ម ជួយប្រោះព្រំ សព្ទសាធុការពរជ័យ ជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយ ពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរ បវរមហាប្រសើរពី៖ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ  និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តពោធិ៍សាត់ទាំងអស់

អត្ថបទទាក់ទង