រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ សំណេះសំណាល និងចែកអំណោយ ជូនដល់ជនចាស់ជរា និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

  • 241
  • ដោយ Admin

(ពោធិ៍សាត់)៖ លោកជំទាវ លាង ហៃ ជាវតាយ ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ រួមជាមួយលោកស្រី អនុប្រធាន និងសមាជិកាកិត្តិយស គណៈកម្មការសាខា នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែនពោធិ៍សាត់  បានអញ្ជើញចែកជូន នូវអំណោយដល់ជនចាស់ជរាគ្មានទីពឹង និងជនពិការ មកពីបណ្តាឃុំ សង្កាត់ ស្រុក ក្រុង ចំនួន៣១នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ក្រមារ១, ទឹកដោះគោ២កំប៉ុង, ស្កសរ១គីឡូក្រាម, ទឹកត្រី១យួរ, ខ្ទឹមស១គីឡូក្រាម, ត្រីខ១យួរ, សាប៊ូកន្លះគីឡូក្រាម និងថវិកា៥ម៉ឺនរៀល ដោយឡែកជនពិកាម្នាក់ បន្ថែមរទេះរុញ១គ្រឿង និងថវិកា១០ម៉ឺនរៀល។

លោកជំទាវ លាង ហៃ ជាវ តាយ បានថ្លែងថា នៅក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២នាពេលខាងមុខនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានអញ្ជើញលោកតា លោកយាយមានវ័យចំណាស់ គ្មានទីពឹង និងជនពិការ ដែលជួបកង្វះខាតស្បៀង មកពីបណ្តាឃុំ សង្កាត់ ស្រុក ក្រុង ចំនួន៣១នាក់ មកទទួលយកអំណោយយកទៅទទួលទាន និងទៅវត្តនារដូវបុណ្យចូលឆ្នាំខាងមុខ។ លោកជំទាវបានបញ្ជាក់ជូនថា អំណោយទាំងនេះ គឺបានមកពិការចូលរួមពីសំណាក់ប្រធាន អនុប្រធាន សមាជិកាកិត្តិយស ​និងគណៈកម្មការ សាខាសមាគមនារីគ្រប់បណ្តាមន្ទីរ អង្គភាព និងសប្បុរសជន ទាំងក្នុង និងក្រៅខេត្ត ដែលមានទំនុកចិត្ត ជឿជាក់មកលើការងារដឹកនាំ និងបានចូលរួមជាថវិកា និងសម្ភារ សម្រាប់ចែកជូនដល់ជនចាស់ ជរាគ្មានទីពឹង និងជនពិការជាដើម។

លោកជំទាវ លាង ហៃ ជាវតាយ បានផ្តាំផ្ញើដល់លោកតា លោកយាយ ត្រូវតែយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសនៅក្នុងដំណាក់កាល នៃការឆ្លងរាលដាលជំងឺកូវីដ ត្រូវចាក់វ៉ាក់សាំង អនុវត្ត «៣ការពារ និង៣កុំ» ជាវិធានការដ៏ល្អបំផុតសម្រាប់យើងទាំងអស់គ្នា កុំឱ្យមានការឆ្លង ឬស្លាប់ដោយសាជំងឺកូវីដ១៩។ តាមរយៈនេះដែរ លោកជំទាវ លាង ហៃ ជាវតាយ បានសំណូមពរដល់លោកតា លោកយាយ ជួយជម្រុញ និងផ្សព្វផ្សាយទៅដល់កូន ចៅ បងប្អូន កូនក្មួយ ចូលរួមបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ស្របទៅតាមឆន្ទៈរបស់ខ្លួន។

លោកជំទាវបានគូសបញ្ជាក់ថា លើការងារដឹកនាំរយៈពេល៤៣ឆ្នាំកន្លងមក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យហួសពីការស្មាន។ មិនតែប៉ុណ្ណោះបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បាននឹងកំពុងសប្បាយរីករាយ ទៅនឹងសមិទ្ធផលថ្មីៗជាច្រើនគ្រប់ទីកន្លែង ហើយត្រូវចាត់ទុកថា រាល់ពេលយើងមានទុក្ខលំបាក គឺមានតែសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនប៉ុណ្ណោះ ដែលរួមសុខ​រួមទុក្ខជាមួយយើងគ្រប់ពេលវេលាទាំងអស់ និងសូមជូនពរលោកតា លោកយាយទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២ សូមជួបប្រទះតែសេចក្តីសុខ​ សេចក្តីចម្រើនគ្រប់ៗគ្នា៕

Ti Amo (ពស)

Join 👉🏻https://t.me/pursatprovincialhall

អត្ថបទទាក់ទង