រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ ចាប់ផ្តើមប្រែមុខមាត់ថ្មី ក្រោយពីឯកឧត្តម ជាវ តាយ បានចូលមកកាន់តំណែង រយៈពេលជាង៣ខែមកនេះ

  • 747
  • ដោយ Admin
default

(ពោធិ៍សាត់)៖ រយៈពេលជាង៣ខែមកនេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាប់ផ្តើមកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺសំចែងសំចាច និងមានលក្ខណៈស្រស់ត្រកាលជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយបានបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទLED, បំពាក់ភ្លើងចម្រុះព័ណ៌តាមដងផ្លូវសំខាន់ៗ, ជម្រុញការសាងសង់ផ្លូវក្នុងក្រុង និងពន្លឿនការដ្ឋានសាងសង់ទីលានគ្រប់គ្រងសំណល់រឹង ក្នុងក្រុងពោធិ៍សាត់។ល។…

ការ​រៀបចំ​លម្អភ្លើង​នេះដែរ ​គឺជា​ការ​រំលេចនូវ​សោភ័ណ​ភាព​បៃតង នៅ​តាម​ដងស្ទឹង និងតាមដងផ្លូវសំខាន់ៗក្នុង​ក្រុង ដើម្បីឱ្យ​កាន់តែ​មានការ​ទាក់ទាញ​អារម្មណ៍ ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត ក្នុងឱកាសពិធីបុណ្យជាតិម្តងម្កាល ជាពិសេសក្នុង​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នា​ពេល​ខាង​មុខ​។

ជាការពិតណាស់ថា ខេត្តពោធិ៍សាត់យើងបច្ចុប្បន្ន បានទទួលការចាប់អារម្មណ៍ខ្ពស់ និងទទួលបានចំណាត់ថ្នាក់លេខ៤ នៅទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ចំពោះការទទួលបានភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាក ជាក់ស្តែងក្នុងថ្ងៃបុណ្យ ៧ មករាកន្លងទៅ ដែលនេះជាចំណាត់ថ្នាក់ប្រវត្តិសាស្ត្រពុំធ្លាប់មានទាល់តែសោះ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏នៅតែបន្តធ្វើការផ្សព្វផ្សាយយ៉ាងសកម្ម ចំពោះសក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត និងខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ភ្លើងលម្អ សំដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍ បានដឹង និងបានស្គាល់ ចៀសវាងការធ្វើដំណើរទៅផុត មកផុត ដែលនាំឱ្យបាត់បង់ចំណូលសេដ្ឋកិច្ចខេត្ត ក៏ដូចជាប្រជាពលរដ្ឋរបស់យើងផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង