រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់

  • 527
  • ដោយ Admin

(ពោធិ៍សាត់)៖ នាថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ លាង ហៃ ជាវ តាយ បានអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្នុងឱកាសដែលឯកឧត្តម ទើបនឹងទទួលមុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន១ខែ ៣ថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត​ ក៏បានជម្រុញដល់អាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ/សង្កាត់ដែលខ្លួនបានចុះឈ្មោះពីមុន ចំពោះក្មួយៗដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចប្រជាពលរដ្ឋល្អ ក្នុងការចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាតំណាងដឹកនាំ ក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា កាលបរិច្ចេទ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ នេះបើយោងតាមសេចក្តីសូមបញ្ជាក់ថា កាលបរិច្ចេទ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៣១សសរ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្តីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺត្រូវបានកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕

Ti Amo (ពស)

អត្ថបទទាក់ទង