រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្ដពោធិ៍សាត់ ណែនាំពីវិធានការបន្ថែមការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្រោយរាជរដ្ឋាភិបាលប្រកាសផ្អាកពិធីបុណ្យ ភ្ជុំបិណ្ឌ

  • 386
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្ដពោធិ៍សាត់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំបន្ថែមពីការបន្ដវិធានការបន្ថែមទៀតដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ក្រោយរាជរដ្ឋាភិបាលបានប្រកាសផ្អាកពិធីបុណ្យ ភ្ជុំបិណ្ឌ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក កម្លាំងប្រដាក់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធដូចតទៅ៖

ទី១៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវធានាឱ្យបាននូវការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នូវស្មារតីនៃសេចក្តីសម្រេចខាងលើប្រកបដោយការទទួលខុសត្រូវខ្ពស់ និងចាត់តាំងផែនការអនុវត្តឱ្យបានច្បាស់លាស់។

ទី២៖ មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវចាត់ចែងផ្សព្វផ្សាយនូវខ្លឹមសារនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដល់បណ្ដាគ្រប់វត្តអារាមទូទាំងខេត្ត។

និងទី៣៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ដពោធិ៍សាត់៖

អត្ថបទទាក់ទង