រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២១

  • 521
  • ដោយ Admin

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលប្រជុំVideo Conferenceខេត្ត។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ​ ធនិន បានអញ្ជើញជួបសំណេះសំណាល និងចែកជូនគ្រឿងឧបភោគបរិភោគ ជូនចំពោះយាយជីតាជីចាស់ៗ ក្នុងថ្ងៃឧបោសថសីល ប្រមាណ៥៨៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម និងទឹកស៉ីអ៉ីវ២ដបផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង