រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

​អភិបាល​ខេត្ត​ពោធិ៍សាត់​ ​និង​សាខាសមាគម​នារី​ខេត្ត​ ​ប្រគេន​ទាន​វស្សា​ ​ដល់​វត្ត​អត្តខាត់​ ​និង​ចុងកាត់មាត់ញក​ ​ចំនួន​០​៩​វត្ត​ ​ក្នុង​ខេត្ត

  • 910
  • ដោយ Admin

(​ពោធិ៍សាត់​)​​ ​ឯកឧត្តម​ ​ម៉ៅ​ ​ធនិន​ ​អភិបាលខេត្តពោធិ៍សាត់​ ​លោកជំទាវ​ ​ហ៊ុន​ ​ចាន់ធី​ ​ម៉ៅធនិន​ ​ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត​ ​និងលោកជំទាវ​ ​ឯម​ ​ប៉ុណ្ណា​ ​តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់​ ​និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា​ ​បាននាំយកទៀនចំណាំព្រះវស្សា​ ​បច្ច័យ​ ​និងទេយ្យទានជាច្រើនមុខ​ ​ប្រគេនថ្វាយព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តចំនួន​ ​​ ​ដែលសុទ្ធសឹងជាវត្តអត្តខាត់​ ​និងចុងកាត់មាត់ញក​ ​នៅទូទាំងភូមិសាស្ត្រខេត្តពោធិ៍សាត់

ទំនៀមពិធីនេះត្រូវបានរៀបចំរួមនៅថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​នៅបូជនីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង​ ​ស្ថិតក្នុងភូមិកំពែងស្វាយ​ ​ឃុំស្នាមព្រះ​ ​ស្រុកបាកា​ ​ខេត្តពោធិ៍សាត់

បើតាមលោកជំទាវតំណាងរាស្ត្រ​ ​ឯម​ ​ប៉ុណ្ណា​ ​ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក​ ឱ្យ​តែឈានចូលរដូវបុណ្យទៀនម្តងៗ​ ​ថ្នាក់ដឹកនាំ​ ​និងសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព​ ​និងអភិវឌ្ឍន៍ខេត្ត​ ​តែងតែបានរួបរួមសាមគ្គីគ្នាបរិ​ច្ចា​ទាំងថវិកា​ ​និង​ម្ភារៈ ​ប្រគេនថ្វាយព្រះសង្ឃតាមបណ្តាវត្តដែលអត្តខាត់​ ​និងចុងកាត់មាត់ញក​ ​ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងនោះបានជូនដល់មាតាបិតា​ ​ជីដូនជីតា​ ​និងញាតិការទាំងប្រាំពីរសន្តាន

លោកជំទាវបានលើកឡើងថា​ ​ខេត្តពោធិ៍សាត់ក៏ដូចជាបណ្តាខេត្ត​/​ក្រុងដទៃផ្សេងទៀតដែរ​ ​គឺមានករណីផ្ទុះឡើងជំងឺ​កូ​វី​-​ដូចគ្នា​ ​ក្រោមការ​​​ដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត​ ​ម៉ៅ​ ​ធនិន​ ​ឯកឧត្តមបានប្រើប្រាស់កម្លាំងសរុប​ ​និងមធ្យោបាយសរុប​ ​ដើម្បីកាត់ផ្តាច់ការចម្លង​ឱ្យ​បានឆាប់រហ័ស

លោកជំទាវតំណាងរាស្ត្របានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទូទាំងខេត្ត​ ​ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់​ ​និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ​ ​ដោយអនុវត្តនូវវិធានការ​ ​«កុំ​ ​ការពារ»​ ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ​ក៏ដូចជាវិធានការនានារបស់​​​ក្រសួងសុខាភិបាល​ ​និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ ​គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព​ ​ព្រមទាំងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ​ ​ដាំដំណាំ​ ​និងមុខរបរផ្សេងៗទៀត​ ​ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ​ ឱ្យ​កាន់តែប្រសើរឡើង

គណៈកម្មការ​ ​និងអាចារ្យតំណាងវត្តនីមួយៗ​ ​បានសម្តែងនូវទឹកចិត្តសោមនស្សក្រៃលែងចំពោះឯកឧត្តម​ ​ម៉ៅ​ ​ធនិន​ ​លោកជំទាវ​ ​ហ៊ុន​ ​ចាន់ធី​ ​ម៉ៅធនិន​ ​និងលោកជំទាវ​ ​ឯម​ ​ប៉ុណ្ណា​ ​ព្រមទាំងសហការីទាំងអស់​ ​ដែលមានសទ្ធាជ្រះថ្លាក្នុង​វិ​​័​ព្រះពុទ្ធសាសនា​ ​បានចំណាយធនធានផ្ទាល់ខ្លួន​ ​ដោយនាំយកមកនូវទៀនចំណាំព្រះវស្សា​ ​រួមជាមួយនឹងគ្រឿងឧបភោគបរិភោគជាច្រើនមុខ​ ​ប្រគេនដល់ព្រះសង្ឃ​ ​សម្រាប់ទ្រទ្រង់នារដូវគង់ចាំព្រះវស្សាអស់កាលខែ​ ​ទោះស្ថិតក្នុងអំឡុងយុទ្ធនាការទប់ស្កាត់​ ​ការឆ្លងរីករាលដាលនៃជំងឺ​កូ​វី​ ​នៅក្នុងខេត្តក៏ដោយ

សូមបញ្ជាក់ថា​ ​វត្តអត្តខាត់​ ​និងចុងកាត់មាត់ញកទាំង​ ​​ ​នោះ​ ​រួមមាន​ ​វត្តស្ពង​ ​វត្តតា​ដេ​​ ​វត្តវាលនិន្ទ្រា​ ​វត្តតាពង់ពង្ស​ ​វត្តរាំង​ក្វា​​ ​វត្ត​អំ​ពួច​ ​វត្តបឹងត្នោត​ ​វត្តបឹងស្តុក​ ​និងវត្តភ្នំលោក​ ​ដោយក្នុងមួយវត្តទទួលបានបច្ច័យ​ ​​ ​ម៉ឺនរៀល​ ​ទៀនចំណាំព្រះវស្សាមួយគូ​ ​អង្ករ​ ​​ ​គីឡូក្រាម​ ​ក្រៅពីនោះ​ ​នៅមានគ្រឿងឧបភោគបរិភោគ​ ​និងសម្ភារប្រើប្រាស់ជាច្រើនទៀត

Ti Am (ពស)

អត្ថបទទាក់ទង