រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ តាមរយៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ផ្ដល់ជំនួយហិរញ្ញវត្ថុ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីទិញសម្ភារៈ និងបរិក្ខាវេជ្ជសាស្ត្រ សម្រាប់ការងារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

  • 485
  • ដោយ Admin

(ពោធិ៍សាត់)៖ គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ តាមរយៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្ដល់ជំនួយហិរញ្ញវត្ថុ ជាទឹកប្រាក់ចំនួន ១៩៩,៧៥៧ដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីទិញសម្ភារៈ និងបរិក្ខាវេជ្ជសាស្ត្រ សម្រាប់ក្រុមការងារ និងក្រុមគ្រូពេទ្យជួរមុខ បានប្រើប្រាស់ក្នុងការអនុវត្តវិធានសុខាភិបាល សម្រាប់ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅក្នុងខេត្ត។

ពិធីប្រគល់-ទទួលជំនួយហិរញ្ញវត្ថុខាងលើ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្ត ដោយទទួលបានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, កញ្ញា Suwanna Gauntlett នាយិកាប្រតិ​​បត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងឯកឧត្តម ជួប ប៉ារីស៏ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ទីរជំនាញជុំវិញខេត្តមួយចំនួនទៀត។

គួរបញ្ជាក់ថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដោយមានគោលបំណងបីយ៉ាងគឺ៖

ទី១៖ដើម្បីបានជាប្រយោជន៍ សម្រាប់ជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ទី២៖គឺដើម្បីរក្សាការពារព្រៃឈើឱ្យនៅគង់វង្ស ដោយសារតែព្រៃឈើ គឺជាកន្លែងស្ដុកកាបូនសម្រាប់លក់

ទី៣៖គឺដើម្បីនាំប្រាក់ចំណូលជូនរាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់អ្នកទិញឥណទានកាបូនព្រៃឈើនៃតំបន់ជួរភ្នំក្រវាញ គឺមកពីទ្វីបអឺរុប និងអាមេរិច ហើយការលក់បានចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ២០១៩មកម្ល៉េះ។ ហើយជំនួយហិរញ្ញវត្ថុនាពេលនេះ គឺជាលទ្ធផលផ្ទាល់ នៃការលក់ឥណទានកាបូនព្រៃឈើជួរភ្នំក្រវាញ ទៅឱ្យក្រុមហ៊ុនអន្ដរជាតិ ដែលទិញពិន្ទុះឥណទានស្រូបកាបូន ជាថ្នូរនឹងការបំភាយឧស្ម័នកាបូនិច នេះមានន័យថាប្រជាពលរដ្ឋនៅតំបន់ជួរភ្នំក្រវាញ កំពុងតែធ្វើការដោយមានភ្ជាប់ចំណងផ្ទាល់ជាមួយក្រុមហ៊ុននានា នៅឯក្រៅប្រទេស ដើម្បីទប់ស្កាត់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុសកល៕

Ti Amo (ពស)

អត្ថបទទាក់ទង