រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

(Update): ករណីពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) នៅខេត្តពោធិ៍សាត់ មានអ្នកស្លាប់កើនឡើងដល់០៨នាក់ និងឈឺ៧៦នាក់, រសៀលថ្ងៃនេះ អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអ្នករងគ្រោះ (Video inside)

  • 1.3ពាន់
  • ដោយ Admin
https://youtu.be/4VljEzVUZxA

(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ករណីប្រជាពលរដ្ឋរងគ្រោះ ដោយករណីពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ និងមួយចំនួនទៀតកំពុងសម្រាកព្យាបាលនោះ, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដើម្បីផ្តល់ជូនដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយកើតហេតុភ្លាមៗ និងក្រោយទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមបានបញ្ជាឱ្យកម្លាំងនគរបាលចុះជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជូនមន្ត្រីជំនាញមួយក្រុម ចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថាពុលស្រា នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយកើតមានករណីសង្ស័យពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យអ្នកផលិតស្រាសម្នាក់ឈ្មោះ ទ្រី វណ្ណា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីបង្កសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែកវត្ថុតាងស្រាស ត្រូវបានយកទៅពិនិត្យឡាបូ រង់ចាំលទ្ធផលពេលក្រោយ។​ តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់នៃករណីពុលនេះ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីស្លាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ចំនួន០៨នាក់ (ប្រុស០១នាក់, ស្រី០៧នាក់) ហើយត្រូវបានគ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេស ដាក់ការសន្និដ្ឋានថាសង្ស័យពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) ក្នុងពិធីបុណ្យសព នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈមនុស្សជាង៧៦នាក់នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ធ្ងន់២នាក់ និងស្រាល៧៤នាក់)។

ទាក់ទងនឹងការស្លាប់ខាងលើនេះ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនរងគ្រោះ ដែលស្លាប់ជាស្ត្រី មានឈ្មោះ៖

ទី១- វ៉ាន ភេន ភេទស្រី អាយុ២៨ នៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ទី២-សុខ ម៉ៅ ភេទស្រី អាយុ៤៧ នៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ទី៣-ហឿន ធី ភេទស្រី អាយុ៦៨ឆ្នាំ នៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ទី៤-សោម រ៉ន ភេទស្រី អាយុ៦៦ឆ្នាំ នៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ទី៥-ខេន សុខគា ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ទី៦-ហ៊ុល សុធា ភេទស្រី អាយុ៣៨ឆ្នាំ ភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់

ទី៧-ប៉ិល កាន ភេទស្រី អាយុ៣៧ឆ្នាំ ភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕

Ti Amo (ពស)

អត្ថបទទាក់ទង