រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ខេត្តពោធិ៍សាត់ ប្រកាសផ្អាកការរៀបចំពិធីមង្គលការ និងការជួបជុំទាំងអស់ជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនបាន ជ្រាបថា៖ ដោយស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត សូមធ្វើកាណែនាំដូចខាងក្រោម៖

១-ត្រូវផ្អាកនូវពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនា ក្នុងរូបភាព ប្រមូលផ្តុំមនុស្សច្រើន ជាបណ្តោះអាសន្ន ក្នុងបណ្តាភូមិ ឃុំ សង្កាត់ ក្រុង ស្រុកទូទាំងខេត្ត។

២-ត្រូវផ្អាករាល់កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ

៣-ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជ រដ្ឋាភិបាល។

៤-ចូលរួមអនុវត្តនូវវិធានការណ៍ ៣ ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

៥-រដ្ឋបាលក្រុង ស្រុក ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ឱ្យបានទូលំទូលាយ ដល់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន) និងក្លឹបហាត់ប្រាណ។

៦-ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះបុគ្គលទាំងឡាយណា ដែលបំពានការ ណែនាំ និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រីសាធារណជន ទាំងអស់ នឹងមានការយោគយល់ និងសូមមេត្តាចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទទាក់ទង