រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ដើមសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២១នេះ អភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ចំនួន២៥ករណីផ្សេងគ្នា នៅវេទិកាក្នុងសាលាខេត្ត (Video inside)

ដោយ Adminចំនួនទស្សនា (379)

(ពោធិ៍សាត់)៖ តាមការគ្រោងទុក រៀងរាល់២ ទៅ៣សប្តាហ៍ម្តង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តែងតែជ្រើសរើសសំណុំរឿង ក៏ដូចជាបញ្ហាប្រឈមជាចាំបាច់ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ។

ជាក់ស្តែងនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុងជួបសំណេះសំណាល និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន២៥ករណីផ្សេងគ្នា នៅវេទិកាក្នុងសាលាខេត្ត។

បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានឱ្យដឹងថា នា​រយៈពេល​ចុងក្រោយនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត​ពោធិ៍សាត់ បាន​ចំណាយពេលវេលា​ដោះស្រាយ​ជម្លោះ ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជាប្រចាំ។ ពីមុនឯកឧត្តម បានចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ ចំនួន២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែជម្លោះក៏ដូចជាបញ្ហាប្រឈម កាន់តែថយចុះ ឯកឧត្តមបានចូលរួមដោះស្រាយ តែ២ ទៅ៣សប្តាហ៍ម្តងតែប៉ុណ្ណោះ។

លោក គឹម ចន្ថា បន្ថែមថា តាមរយៈ​វេទិកាសាធារណៈខាងលើ ឯកឧត្តម ម៉ៅ ធនិន តែងតែ​ប្រើ​ប្រាស់វិធីសាស្ត្រ ៣​ចំណុច​ ដើម្បី​ដោះស្រាយបញ្ចប់​បញ្ហា​ ជូនប្រ​ជាពលរដ្ឋ រួមមាន៖ «​ទី​១-ឈរលើភាពសុក្រិត និងយុត្តិធម៌, ទី​២-កុំ​ឈរលើ​ផលប្រយោជន៍ និង​ទី​៣-ឋានានុក្រម ដោយ​ប្រើ​យន្ត​ការណ៍​ច្បាប់ និង​ប្រើ​ឋានានុក្រម​គ្រួសារ​»​។

ក្នុងដំណោះស្រាយ ដែលមានភាពឈ្លាសវៃ និងប៉ិនប្រសព្វ របស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​របៀប​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​សន្តិវិធី​។ ដោយឡែកប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយ ខ្លះក៏ទទួលបានអង្ករ ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by៖ Pursat Administration

កែប្រែចុងក្រោយ : 2 ថ្ងៃមុន