រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តពោធិ៍សាត់៖ ផ្លូវជុំវិញផ្សារថ្មីពោធិ៍សាត់ នឹងត្រូវចាក់ប៉េតុង ដើម្បីកែលម្អសោភណ្ឌភាព និងលើកកម្ពស់អនាម័យបរិស្ថានផ្សារ

ដោយ Adminចំនួនទស្សនា (584)

(ពោធិ៍សាត់)៖ ឯកឧត្តម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នាពេលខាងមុខ ឯកឧត្តមមានគម្រោង ស្ថាបនាចាក់ផ្លូវប៉េតុង នៅជុំវិញផ្សារថ្មីពោធិ៍សាត់ ដើម្បីកែលម្អសោភណ្ឌភាពផ្សារ និងដើម្បីលើកកម្ពស់អនាម័យបរិស្ថានផ្សារឱ្យបានល្អប្រសើរ។

ឯកឧត្តមបានបង្ហើបឱ្យដឹងបែបនេះ នៅវេទិកាក្នុងសាលាខេត្ត នាឱកាសទទួលជួបសំណេះសំណាល ជាមួយសប្បុរសជន ដែលនាំយកអំណោយ រួមមានអង្ករ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់​ ទុកសម្រាប់ប្រើប្រាស់ជួយជនរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់។

​ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងទៀតថា ផ្លូវជុំវិញ​​ផ្សារ​ថ្មីពោធិ៍សាត់ ពិតជា​មាន​​សារ​សំខាន់ណាស់ សម្រាប់​​​លើកកម្ពស់សោ​ភ័ណ​​ភាព​ក្រុង និង​​​​​ងាយ​ស្រួល​ឱ្យប្រជាពលរដ្ឋ ធ្វើ​ដំណើរ​​ទៅទិញ​ទំនិញ ឬ​លក់​ដូរ​​ទំនិញ​​ផ្សេងៗ។​ ដើម្បីរក្សាបាននូវសោភណ្ឌភាព សណ្តាប់ធ្នាប់ និងបញ្ជៀសការកក់ស្ទះចរាចរណ៍ជុំវិញផ្សារពោធិ៍សាត់ ឯកឧត្តមសូមស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមានទីលំនៅជុំវិញផ្សារ ឬមានបងប្អូនដែលរស់នៅជុំវិញផ្សារថ្មីពោធិ៍សាត់ ត្រូវធ្វើការណែនាំពួកគាត់ និងធ្វើជាគម្រូមុនគេ ដើម្បីឱ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹក និងមានការចូលរួមទាំងអស់គ្នា មុននឹងអនុវត្តន៍ច្បាប់។

សូមជម្រាបជូនថា បន្ទាប់ពីអាជ្ញាធរក្រុងបានរៀបចំផ្លាស់ប្តូរទីតាំងថ្មី ពីការលក់ដូរពាសវាលពាសកាល មកលក់ដូរឱ្យមានសណ្តាប់ធ្នាប់ នៅផ្សារភួពុយ ដោយឥតគិតថ្លៃ ចន្លោះពី៣ ទៅ៥ឆ្នាំនោះរួចមក នៅមានអាជីវករយើងមួយចំនួន នៅតែរឹងទទឹងចំពោះការផ្លាស់ប្តូរនេះ ព្រោះតែមានការសម្រួល និងផ្តល់ទីតាំងលក់ដូរយ៉ាងអនាធិបតេយ្យ ជាថ្នូរនឹងប្រាក់កម្រៃបន្តិចបន្តួច ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារថ្មីពោធិ៍សាត់៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by៖ Pursat Administration

កែប្រែចុងក្រោយ : 6 ថ្ងៃមុន