រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ ​ថ្លែងអំណរគុណ​ចំ​ពោះ​កងកម្លាំង​ប្រដាប់អាវុធ ដែលបាន​បំពេញភារកិច្ច​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោ​យ​សារ​ជំនន់​ទឹកភ្លៀង (Video inside)​​

  • 1.4ពាន់
  • ដោយ Admin
https://youtu.be/V-GITe5m1Oc

​(ពោធិ៍សាត់)៖​ ​ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នា​រសៀល​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០ នៅបរិវេណសាលាខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល ​និង​ថ្លែងអំណរគុណ​ ចំ​ពោះ​កងកម្លាំងប្រដាប់អាវុធ​ នៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលបានជួយច្រកដីទប់ទឹក និងចូលរួម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋរ​ង​គ្រោះ​ ដោយសារ​ជំនន់​ទឹកភ្លៀង​ កាលពីពេលកន្លងទៅ។​

​ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមរដ្ឋបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់​ បាន​​ថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់ ​ចំ​ពោះ​កងកម្លាំង​ទាំងអស់​ក្នុង​ខេត្ត ​ដែ​ល​បាន​លះបង់​​កម្លាំងកាយ​ចិត្ត​ ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នេះ​ និង​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ ពី​សំណាក់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដែល​សម្តេច​តែង​គិតគូរ​ដល់​សុខទុក្ខប្រជាពលរដ្ឋ​គ្រប់ពេលវេលា។​ ឯកឧត្តមសូមថ្លែងការកោតសរសើរ​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ របស់​បងប្អូន​យើង​ទាំងអស់​ ដែល​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ ក្នុង​គ្រោះ​មហន្តរាយ​នេះ​។​

នា​ឱកាស​នោះ ឯកឧត្តម ម៉ៅ ធនិន​ ក៏​បាន​នាំយកសម្ភារៈ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ​ នៃកងពលតូចអន្តរាគមន៍លេខ១៤ ចំនួន៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, សាប៉ូ១កញ្ចប់ធំ, មី៣កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ទឹកក្រូច១កេស, ទឹកសុទ្ធអរុណា១កេស, ឃីត៧មុខ១កញ្ចប់ និងថវិកា១០ម៉ឺនរៀលផង​ដែរ​។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០កន្លងទៅ បានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៦ក្រុង-ស្រុក ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្មើនឹង៣៤ឃុំ-សង្កាត់ ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធរួមមាន៖

១-អំពីផលប៉ះពាល់៖ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩.១៧៣គ្រួសារ, ខ្នងផ្ទះចំនួន២៤.៧៧២គ្រួសារ, ស្រ្តីចំនួន៥៤.៦៤៤នាក់, ស្រូវចំនួន៣៥.៩៤៣ហិកតា,  ដំណាំកសិឧស្សាហកម្មចំនួន៣.៨១៦ហិកតា, ដំណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន៦.២៨០ហិកតា,  ទឹកលិចផ្លូវ  (ផ្លូវកៅស៊ូ, ​គ្រួសក្រហម និងផ្លូវដីស) សរុបប្រវែង ៣៣៦.៥៨៨ម៉ែត្រ, សាលាចំនួន២៦សាលា,  វត្តអារាមចំនួន៣៣​វត្ត,  មណ្ឌលសុខភាពចំនួនមណ្ឌល, ប្រឡាយមេ និងប្រឡាយរងប្រវែង ៤០.១៣០ម៉ែត្រ, ទំនប់ប្រវែង៣.៥០០ម៉ែត្រ, អណ្តូងលិចទឹកចំនួន៤៨៩អណ្តូង, បង្គន់លិចទឹកចំនួន៣០.២៨០បង្គន់, ជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពចំនួន៤០ទីទួល  ស្មើនឹង ១.៩១១គ្រួសារ, ក្រុង ស្រុក ចំនួន៤  ស្មើនឹង ១៧ឃុំ-សង្កាត់ ប៉ះពាល់សត្វគោ ក្របីសរុបចំនួន១៧.៧៤៦ក្បាល និងលង់ទឹកស្លាប់ចំនួន០៦នាក់។

-អំពីការខូចខាត៖ ស្រូវខូចខាតទាំងស្រុងចំនួន១០.៥៤៥ហិកតា, ខូចខាតដំណាំរួមផ្សំគ្រប់ប្រភេទសរុបចំនួន២.៥១៤ហិកតា, ខូចផ្លូវ និងដាច់ផ្លូវ  (ផ្លូវកៅស៊ូ, ​គ្រួសក្រហម និងផ្លូវដីស) ចំនួន៣៤១ខ្សែ សរុបប្រវែង១៦៨.៦៥៧ម៉ែត្រ, ខូចស្ពានចំនួន២០កន្លែង, បាក់ទំនប់០៩កន្លែង, ខូចលូចំនួន២៤កន្លែង, បាក់ភ្លឺប្រឡាយមេចំនួន០៣កន្លែង, និងផ្ទះសំបែងប្រជាពលរដ្ឋ ខូចខាតទាំងស្រុង​ចំនួន៤៦ខ្នង (ស្រុកវាលវែង)៕

Ti Amo (ពស)

អត្ថបទទាក់ទង