រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថវិកាសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារសពដោយលង់ទឹកនៅខេត្តពោធិ៍សាត់ចំនួន៦នាក់, ក្នុងមួយសពទទួលបាន១៤លានរៀល (Video inside)

ដោយ Adminចំនួនទស្សនា (31)

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រគល់ជូនគ្រួសារសព ដែលលង់ទឹកស្លាប់ ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តពោធិ៍សាត់ ទាំង៦នាក់ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១៤លានរៀល។

ឯកឧត្តម ម៉ៅ ធនិន ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងមរណទុក្ខ និងសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ដែលបាត់បង់បង ប្អូន កូន ក្មួយ ប្តី និងឪពុកជាទីស្រលាញ់ ក្នុងអំឡុងជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ។ ដើម្បីចូលរួមរំលែកមរណទុក្ខ និងការលំបាកជូនគ្រួសារសព សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភបន្ថែមក្នុងមួយសពទទួលបានថវិកា៤លានរៀល ខណៈដែលលើកមុនទទួល បានថវិកាចំនួន១០លានរៀលរួចមកហើយ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ពន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ រួមមាន៖

១៖ ឈ្មោះ សឿន សំណាង ភេទអាយុ១៤ឆ្នាំ ១០លានរៀល (ទទួលរួច), បន្ថែម៤លានរៀលទៀត
២៖ ឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ ១០លានរៀល (ទទួលរួច), បន្ថែម៤លានរៀលទៀត
៣៖ ឈ្មោះ សុខ ស៊ន ភេទប្រុស អាយុ៥៥ឆ្នាំ ១០លានរៀល (ទទួលរួច), បន្ថែម៤លានរៀលទៀត
៤៖ ឈ្មោះ ឡៃ ស្រីមួយ ភេទស្រី អាយុ៩ឆ្នាំ ១០លានរៀល (ទទួលរួច), បន្ថែម៤លានរៀលទៀត
៥៖ ឈ្មោះ រឹទ្ធ ម៉ូលីកា ភេទស្រី អាយុ៧ឆ្នាំ ១០លានរៀល (ទទួលរួច), បន្ថែម៤លានរៀលទៀត
៦៖ ឈ្មោះ ទឹម គា ភេទប្រុស អាយុ៥៣ឆ្នាំ ១០លានរៀល (ទទួលរួច), បន្ថែម៤លានរៀលទៀត។

ក្រុមគ្រួសារសពទាំង៦ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងរកអ្វីមកប្រៀបមិនបានចំពោះទឹកចិត្ត សណ្តោសដ៏ប្រពៃ របស់សម្តេចទាំងទ្វេរ ដែលតែងតែ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបទុក្ខលំបាក។

ជាមួយគ្នានោះ ពួកគាត់ក៏សូម ថ្លែងអំណរគុណចំពោះអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ ព្រមទាំងមន្ត្រីរាជការក្នុងខេត្ត ដែលបានខិតខំ ជួយប្រជាពលរដ្ឋគ្រប់ទី កន្លែង ក្នុងគ្រាដែលមានជំនន់ទឹកភ្លៀងនៅក្នុងខេត្ត៕

Ti Amo (ពស)

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យគ្មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍គ្មាន
លេខទទួលព័ត៌មាន(ប៉ូលីស)គ្មាន
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ១០១, ភូមិពាលញែក២, សង្កាត់ផ្ទះព្រៃ, ក្រុងពោធិ៍សាត់

អ៊ីមែល : pursat.info@gmail.com

លេខទូរស័ព្ទ : (+855) 17 992 724

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ រដ្ឋបាលខេត្តពោធិ៍សាត់ CopyRight by Pursat Administration

កែប្រែចុងក្រោយ : 2 ថ្ងៃមុន