រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

កឋិនទានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដង្ហែរទៅកាន់វត្ត បុរេបន៍ (ហៅវត្តល្អាង១២) ស្រុកវាលវែង

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ថ្ងៃសុក្រ១៤រោច ខែអស្សុច ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ បានប្រារព្ធពិធីបុណ្យកឋិនទានមួយ ដែលផ្តួចផ្តើមឡើងដោយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដើម្បីដង្ហែរទៅកាន់វត្ត បុរេបន៍ (ហៅវត្តល្អាង១២) ដែលស្ថិតនៅក្នុងភូមិបឹងរំលិច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធិផលនានាក្នុងវត្ត។

នៅក្នុងពិធីបុណ្យនោះ មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិតិ្តយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត, លោកជំទាវ ឯម​​ ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត,​ លោក លោកស្រី អភិបាលរងខេត្ត, អភិបាល អភិបាលរងក្រុងស្រុក, ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរនានាជុំវិញខេត្ត, លោកគ្រូ អ្នកគ្រូ គរុសិស្ស ក្មួយៗសិស្សានុសិស្ស, ឧបាសក ឧបាសិកា ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ​។

នៅរសៀលម៉ោង៣ និង៣០នាទី ជូបជុំ ឯកឧត្តមលោកជំទាវ លោកឧញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ្ធជិតឆ្ងាយ នមស្សការ ព្រះរតនត្រ័យ សមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសដែងធម៌ទេសនាដោយ ព្រះតេជគុណព្រះបញ្ញាមុនីញាណ ហាក់ សៀង ហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ។

សូមបញ្ជាក់ថា កម្មវិធីបុណ្យកឋិនទាន របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដែលបានប្រារព្វធ្វើនៅពេលនេះ ពុំមានពិធីដង្ហែរទៅកាន់វត្តបុរេបន៍ (ហៅវត្តល្អាង១២) នោះទេ អាស្រ័យដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង បណ្តាលឱ្យខូចខាតផ្លូវមួយចំនួន ពិបាកក្នុងការធ្វើដំណើរ ចំពោះបច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី សប្បុរសជន ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទក្នុងអង្គកឋិនទាននេះ មានចំនួន៤០,៦៩៤,២០០រៀល និង២,៤៣០ដុល្លារ៕

អត្ថបទទាក់ទង